• 2019-03-26 03:16:36
  • ព័ត៌មាន

ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពត ធ្លាក់ភ្លៀង ខណៈ​ខេត្ត​មួយ​ចំនួន​អត់​មាន​ភ្លៀង​ទេ

  • 2019-03-26 03:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ ៤សន្លឹក បង្ហាញ​អំពី​ភាព​ត្រជាក់ត្រជុំ​ អ្នក​នៅ​ខេត្ត​កំពត ដោយសារ​តែ​មានភ្លៀង​ធ្លាក់​​កម្រិត​ខ្សោយ​ នៅ​ស្រុក​មួយ​ចំនួន​ ក្នុង​ខេត្ត​កំពត។

ផ្អែក​តាម​សេចក្ដី​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ និង ឧតុនិយម បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២៥ មីនា ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​កម្រិត​ខ្សោយនៅផ្នែកខ្លះនៃស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត។

សូម​ទស្សនា​រូបភាព របស់​ក្រុម​ការងារ Sabay ដែល​បាន​ផ្ដិត​ជាប់​ កាល​ពី​ម្សិលមិញ​ នៅ​ខេត្ត​កំពត

សូមរំលឹក​ផងដែរ​ថា ក្រសួង​ធនធានទឹក​ បាន​ចេញ​​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន ចុះ​កាល​បរិច្ឆេត​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០១៩​នេះ ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​មួយ​ទៀត​ ដែល​មាន​សម្ពាធ​ទាប​ផង និង​ខ្ពស់​ផង ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​កក់​ខែ ហើយ​រហូត​ដល់​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា មាន​ភ្លៀង​ផង និង​មាន​ផ្គរ​រន្ទះ ព្រមទាំង​ខ្យល់​កន្ត្រាក់​ផង។

ការ​រង​ឥទ្ធិពល​ខាង​លើនេះ សេចក្ដីជូន​ដំណឹង​ បាន​បែង​ចែក​ ២ចំណុច ដូច​ខាង​ក្រោម​នេះ

  • ១. នៅ​ថ្ងៃ​ទី ២៦-២៩ ខែ​មីនា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​ទាប​ (ទិស​ខាង​លិច និង​ពាយ័ព្យ) និង​សម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់​រាប​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​កម្រិត​ទឹក​ភ្លៀង​កក់​ខែ ក៏​ធ្លាក់​ចុះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ កម្ដៅ​នឹង​កើន​ឡើង​វិញ ដែល​កម្រិត​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៤-៣៧ អង្សា​សេ។

  • ២. ចាប់​ពី​ថ្ងៃទី ៣០ ខែ​មីនា ដល់​ថ្ងៃ​ទី ០២ ខែ​មេសា​ ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​ទាប​ និង​សម្ពាធ​ខ្ពស់​បន្ត​កើត​ឡើង​វិញ​សារ​ជាថ្មី ម្ដង​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​កើត​ឡើង​វិញ​ជា​បន្ដ​បន្ទាប់​ ដែល​នាំ​មក​ជាមួយ​នូវ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ។ ឯ​សីតុណ្ហភាព​ជាទូទៅ​មាន​ពី ៣០-៣៣ អង្សា​សេ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម