• 2019-03-27 07:32:08
  • ព័ត៌មាន

លិខិតឆ្លងដែនរបស់ប្រទេស ៣​នៅអាស៊ី មានឥទ្ធិពលជាងគេបំផុតក្នុងពិភពលោក

  • 2019-03-27 07:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន លិខិតឆ្លងដែន​របស់​ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លេខ​១​ជា​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​តាម​ពី​ក្រោយ​ដោយ​អារ៉ាប់រួម។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ យោង​តាម​ចំណាត់​ថ្នាក់​ជា​សកល​បង្ហាញ​ថា​ប្រទេស​សិង្ហបុរី និង​កូរ៉េខាងត្បូង បាន​ឡើង​មក​ឈរ​លេខ​មួយ​ជាមួយ​ជប៉ុន​ជា​ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត។ ប្រជាជន​ដែល​កាន់​លិខិត​ឆ្លង​ដែន​នៃ​ប្រទេស​ទាំង​បី​នេះ អាច​ធ្វើ​ដំណើរ​ទៅ​កាន់ ១៨៩​ប្រទេស​ដោយ​មិន​ចាំ​បាច់​ស្នើ​សុំ​ទិដ្ឋាការ។ ចំណែក​ចំណាត់​ថ្នាក់​លេខ ២​បាន​ទៅ​លើ​ប្រទេស​អាល្លឺម៉ង់ ខណៈ​លេខ ៣​បាន​ទៅ​លើ​បារាំង, ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី និង​ស៊ុយអែត ចំណែក​សហរដ្ឋអាមេរិកឈរ​នៅ​លេខ ៦។

ខាងក្រោមនេះ ជា​ចំណាត់​ថ្នាក់ទាំង ១០នៃប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ៖

១. ជប៉ុន, សិង្ហបុរី, កូរ៉េខាងត្បូង

២. អាល្លឺម៉ង់

៣. បារាំង, ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី និង​ស៊ុយអែត

៤. លុចហ្សំបួរ​ និង​អេស្ប៉ាញ

៥. អូទ្រីស, ហូឡង់, ណ័រវេស, ព័រទុយហ្កាល់, ស្វីស, អង់គ្លេស

៦. អាមេរិក, បែលហ្សិក, កាណាដា, ក្រិក, អៀរឡង់

៧. សាធារណរដ្ឋឆេក

៨. ម៉ាល់តា

៩. អូស្ត្រាលី, អ៊ីស្លង់, ណូវែលសេឡង់

១០. ហុងគ្រី, ឡាតវី, លីទុយអានី, ស្លូវ៉ាគី, ស្លូវេនី

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី