• 2019-03-27 09:30:20
  • ព័ត៌មាន

ទុក្ខជាន់លើទុក្ខ! ស្លាប់យ៉ាងហោច ៧នាក់ ក្រោយឡានក្រុងបុករះក្បួនហែរសពនៅវៀតណាម

  • 2019-03-27 09:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មនុស្ស​៧​នាក់​ត្រូវ​បាន​ស្លាប់​ក្រោយ​ពេល​ដែល​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បុក​រះ​ក្បួន​ដង្ហែ​សព​នៅ​ខេត្ត Vinh Phuc ប្រទេស​វៀតណាម​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​ខែ​មីនា។

យោង​តាម​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើងកាល​តាម​ផ្លូវ​ជាតិ 2C សង្កាត់ Yen Lac នៅ​វេលា​ម៉ោង​ប្រមាណ ៥​ព្រឹក។ មុន​ពេល​កើត​ហេតុ រថយន្ដ​ក្រុង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ខេត្ត Dien Bien ទៅ​កាន់​ទីក្រុង Lap Thach ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​ស្រាប់​តែ​បុក​រះ​ក្បួន​ដង្ហែ​សព​តែ​ម្ដង។ យោង​តាម​អ្នក​ភូមិ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​អាច​បណ្ដាល​មក​ពី​ចុះ​អ័ព្ទ​ខ្លាំង​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បើកបរ​ពិបាក​មើល​ផ្លូវ។

យ៉ាង​ណា​មិញ ឧបនាយរដ្ឋមន្ត្រី​វៀតណាម បាន​ចេញ​មុខ​សម្ដែង​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត និង​បញ្ជា​ឲ្យ​មន្ត្រី​ក្នុង​មូលដ្ឋាន​ចុះ​ស៊ើប​អង្កេត​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នេះ​កើតឡើង៕

ប្រភព៖ tuoitrenews ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់