• 2019-03-28 06:28:00
  • ព័ត៌មាន

មានសង្ឃឹមហើយ! សហភាពអ៊ឺរ៉ុបចេញច្បាប់លុបបំបាត់បា្លស្ទិកប្រើតែ១ដងចាប់ពីឆ្នាំ ២០២១

  • 2019-03-28 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លាស្ទិកប្រើតែ១ដង (Single-use Plastic) ដូចជា​បំពង់​បឺត, សម, ស្លាបព្រា និងកាំបិត​ជ័រ នឹង​ត្រូវ​ហាម​ឃាត់​លែង​ឲ្យ​ប្រើប្រាស់​ក្នុង​សហភាព​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ ២០២១​ទៅ​ក្រោយ​ត្រូវ​បាន​បោះឆ្នោត​គាំ​ទ្រ​ដោយ​អ្នក​ច្បាប់​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

ដោយសារ​ការ​ព្រួយ​បារម្ភ​កាន់តែខ្លាំងឡើងអំពីសំណល់​ប្លាស្ទិកនៅក្នុងមហាសមុទ្រ និងរឿងរ៉ាវនៃត្រីបាឡែនដែលងាប់ជាមួយនឹងប្លាស្ទិកនៅក្នុងក្រពះជាង ៤០គីឡូក្រាម សហភាពអឺរ៉ុប បាន​រួម​គ្នា​ជាមួយ​ប្រទេសចិនដើម្បីចាត់វិធានការយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ។ សភាអ៊ឺរ៉ុបបានបោះឆ្នោតគាំទ្រ ៥៦០​សំឡេង​ដើម្បី​ហាម​ឃាត់​ប្លាស្ទិក​ប្រើប្រាស់​តែ​មួយ​ដង​នេះ​ចាប់​ពី​ឆ្នាំ ២០២១​ត​ទៅ។

គួរ​ឲ្យ​ដឹង​ថា សំណល់​ប្លាស្ទិក​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ព្រោះ ៨៥​%​នៃ​សំណល់​ទាំង​អស់​នៅ​សមុទ្រ​គឺ​ជា​សំណល់​ប្លាស្ទិក៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី