- 2019-03-29 05:10:00
- សុខភាព
នារីម្នាក់បានបង្ហើបប្រាប់ពីមូលហេតុនៃការកើតជំងឺមហារីកមាត់ស្បូនទាំងវ័យក្មេង
- 2019-03-29 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់បានបង្ហើបប្រាប់ពីមូលហេតុនៃការកើតជំងឺមហារីកមាត់ស្បូនទាំងវ័យក្មេង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅនេះ មាននារីជនជាតិចិនម្នាក់ បានទទួលរងគ្រោះពីជំងឺមហារីកមាត់ស្បូន។ នាងមានអាយុអាយុត្រឹម២០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានបង្ហើបប្រាប់មូលហេតុនៃជំងឺរួចមក ធ្វើឲ្យមនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
សព្វថ្ងៃនេះ ជំងឺមហារីកមាត់ស្បូន គឺជាសត្រូវដ៏កាចសាហាវ ដែលអាចសម្លាប់មនុស្សស្រីជាច្រើននាក់។ កាលពីមុនភាគច្រើនមានតែស្រ្តីវ័យកណ្តាលឬវ័យចំណាស់ប៉ុណ្ណោះ ដែលអាចកើតមហារីកមាត់ស្បូន ប៉ុន្តែសម្រាប់ឥលូវនេះវិញ សូម្បីវ័យចាប់ពី២០-៣០ឆ្នាំ ក៏ត្រូវប្រឈមខ្លាំងជាមួយវាដែរ។
ដូចក្នុងករណី នារីជនជាតិចិន ឈ្មោះថា Xioa Yu មានវ័យ២០ឆ្នាំ នាងបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលរោគសញ្ញា ដោយសារក្នុងអំឡុងពេលមករដូវ នាងឈឺពេញពោះ និងមានសញ្ញាផ្សេងៗទៀតខុសប្លែកពីពេលធម្មតា។ បន្ទាប់មក ការពិនិត្យបង្ហាញថា Xiao Yu បានកើតជំងឺមហារីកមាត់ស្បូន ដំណាក់កាលទីដំបូង។
ចំណែកឯក្រុមគ្រួសាររបស់និស្សិតវ័យក្មេងរូបនេះ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកូនស្រីធ្លាប់មានសុខភាពល្អធម្មតា។ យ៉ាងណាមិញ ក្រោយវេជ្ជបណ្ឌិត ធ្វើការសិក្សានិងសួរនាំពីទម្លាប់មក ទើបដឹងពីមូលហេតុនៃការបង្កជំងឺ។
វាបណ្តាលមកពី ការប្រើប្រាស់ក្រដាសជូតមិនត្រឹមត្រូវ។ Xiao Yu បានប្រើប្រាស់ក្រដាសជូតសម្រាប់ពេលចូលបង្គន់ ដែលមានពណ៌លឿងនិងមានក្លិនក្រអូបអស់រយៈពេលជាយូរមកហើយ។ តាមការអះអាងរបស់វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្រដាសជូតដែលមានពណ៌និងក្លិនក្រអូប ត្រូវបានផលិតឡើងដោយដាក់បញ្ចូលសារធាតុគីមីជាច្រើន ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។ ជាពិសេស ប្រភេទក្រដាសដែលធ្វើការកែច្នៃឡើងវិញនេះ មានផ្ទុកបាក់តេរី និងជាតិពុលស្រាប់រួចមកហើយ។ ប្រសិនបើអ្នកចូលចិត្តប្រើវាញឹកញាប់ឬជាប្រចាំ អ្នកនឹងនាំបាក់តេរីមេរោគទាំងនោះចូលទៅក្នុងរាងកាយ។ នៅពេលជាតិពុលជ្រាបចូល វានឹងបណ្តាលឲ្យអ្នកកាន់តែប្រឈមខ្លាំង ជាមួយនឹងជំងឺមហារីកមាត់ស្បូន។
មិនតែប៉ុណ្ណោះ ក្រដាសជូតដែលមានគុណភាពអន់ បានត្រាំជ្រលក់សារធាតុគីមីច្រើន ជាហេតុធ្វើឲ្យអ្នកអាចកើតជំងឺផ្សេងៗទៀត ដូចជាចម្លងមេរោគលើផ្លូវបង្ហូរទឹកនោម មេរោគផ្សិតជាដើម។ ដើម្បីការពារនិងជៀសវាងពីជំងឺកាចសាហាវអស់ទាំងនោះអ្នកជំនាញផ្នែកសុខភាព បានណែនាំឲ្យអ្នកប្រើក្រដាសជូតដែលមានពណ៌ស មានគុណភាពខ្ពស់ និងមើលធាតុផ្សំនៅលើសំបកវេចខ្ចប់ឲ្យបានច្បាស់លាស់សិនមុននឹងទិញយកមកប្រើ។
ត្រលប់ងាកទៅមើល ស្រី្តជនជាតិខាងលើវិញ ចាត់ថាទុកថាសំណាងដែរ ព្រោះនាងទើបតែកើតក្នុងដំណាក់កាលដំបូងនិងអាចទទួលយកការពារព្យាបាលយ៉ាងត្រឹមត្រូវមិនទាន់ហួសពេល៕
ចុចអានបន្ត៖