• 2019-04-01 02:54:22
  • ព័ត៌មាន

សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី ឱសថ​បំប៉ន​សុខភា​ព នាំពីរោងចក្រ​អាមេរិកចូលដល់ទីផ្សារខ្មែរហើយ

  • 2019-04-01 02:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​ការ​ខិត​ខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក៏​ដូច​ជាង​បុគ្គលិក​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ឯ​.​ក ក្នុង​ការធ្វើ​ទីផ្សារ​ចែកចាយ​នូ​វ​ផលិតផល​ថ្មី​ដែលជា​ប្រភេទ​ឱសថ​បំប៉ន​សុខភាព ដែល​មាន​ឈ្មោះថា សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី (Coosea Premium Spirulina) មួយ​រយៈពេល​មក ក្រុមហ៊ុន​នេះ​ទទួលបាន​ការគាំទ្រ​ពី​សំ​ណាក់​អ​ថិ​ជន ក៏ដូចជា Fans ទាំងចាស់ ទាំង​ក្មេង យ៉ាងច្រើន​លើ​សលប់ ទូទាំង​ប្រទេស និង​ក្រៅ​ស្រុក​។

ជាក់ស្តែង​ទំព័រ Facebook របស់​ក្រុមហ៊ុន​នេះ (​សម្រស់​ធម្មជាតិ - Natural Beauty និង ស្រីអូន សម្រស់​ធម្មជាតិ​) មាន Followers សរុប​រហូតដល់​ទៅ​ជាង ៨០០,០០០ នាក់​ឯ​ណោះ​។ វីដេអូ​ខ្លះ​ដែល​បង្ហោះ​ចេញពី​ទំ​ព័រ Facebook របស់​សម្រស់​ធម្មជាតិ មាន​អ្នកមើល​លើសពី ១,០០០,០០០ ដង​ទៅ​ទៀត​។​

ក្រៅតែពី​ការ​លក់​ផលិត​ដែល​មាន​គុណភាព​លេខ​១ ស្តង់ដា​ពិ​ភព​លោក ដល់​ប្រជា​ជន​កម្ពុជា ក្រុមហ៊ុន​មួយ​នេះ​ក៏ល្បី​ល្បាញខ្លាំង​ណាស់ដែរ​ក្នុង​ការធ្វើ​ជំ​នួ​យ​មនុស្ស​ធ​ម៌​ជួយ​អ្នក​ខ្វះ​ខាត​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក ឈាង រ័ត្ន សហ​ស្ថាប​នឹក និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍ថា​ក្រុមហ៊ុន​បាន​កំណត់​ទស្សន​វិ​ស្ស័​យ​យ៉ាង​មុត​ស្រួច​ថា៖ “​ក្រុមហ៊ុន​នឹង​ធ្វើអោយ​ប្រជា​ជន​កម្ពុជា​មាន​សុខភាព​ល្អប្រសើរ​ជាង​មុន និង​អាច​រស់​បានយូរ​ជាង​មុន ១០​ឆ្នាំ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០៣០” ហើយ​លោក​ថា​ដើម្បី​សម្រេចបាន​ទស្សន​វិស្ស័យ​នេះ ក្រុមហ៊ុន សម្រស់​ធម្មជាតិ មាន​បេសកម្ម​ជាច្រើន​ត្រូវធ្វើ​ដូចជា ការ​អប់​រំ​ប្រជាជន​អោយ​ចេះ​ថែ​ទាំង​សុខភាព​តាម​បែប​ធម្មជាតិ និង​តាមបែប​វិទ្យាសាស្ត្រ ការ​ចំរាញ់​ផលិតផល​លេខ​១ និង​ការបង្កើត​រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភា​ពនៅ​កម្ពុជា ជាដើម​។​

បន្ទាប់ពី​ឃើញ​ការ​ខិត​ខំប្រឹងប្រែង​របស់​ក្រុមហ៊ុន សម្រស់​ធម្មជាតិ មួយ​រយៈ និង​ទទួលបាន​ការ​កម្មង់​ទិញឥ​តឈប់​ឈ​រ​ពី​ក្រុមហ៊ុន រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភា​ពដែល​មាន​ទីតាំង​នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក តាម​រយៈ​ក្រុមហ៊ុន​តំណាង​របស់​ខ្លួន​ប្រចាំ​តំ​បន់​អាស៊ី​​ប៉ាស៊ីហ្វិក​ដែល​មានកា​រិ​យា​ល័​យ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី​ឈ្មោះ​ថា​ក្រុមហ៊ុន Sainhall Nutrihealth Ltd Pte. ក៏​បាន​សម្រេច​ផ្តល់​សិទ្ធិផ្តាច់មុ​ខដោយ​ឥត​ស្ទាក់ស្ទើរ ដល់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ឯ​.​ក តែម្តង​។ លោក យៀប តឹក ចឹង (Yeap Tech Cheong) តំណាង​រោងចក្រ​ផលិត​ឱសថ​បំ​ប៉ន​សុខភាព បាន​មាន​ប្រសាសន៍ថា មូលហេតុ​ដែល​ក្រុមហ៊ុន​របស់លោក សម្រេច​ផ្តល់​សិទ្ធិផ្តាច់មុ​ខដល់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ នៅ​ប្រទេស​កម្ពុជា ព្រោះតែ​ថ្នាក់ដឹកនាំ សម្រស់​ធម្មជាតិ ឯ​.​ក មាន​ទស្សន​វិស្ស័យ​វែងឆ្ងាយ និង​ច្បាស់លាស់ ហើយ​ស្រ​ដៀង​គ្នា​នឹង​ទស្សន​វិ​ស្ស័​យ​របស់​ក្រុមហ៊ុន​លោក​ផងដែរ​។

លោក​បន្ត​ទៀតថា លោក​សូម​កោតសរសើរ​ពី​ស្នាដៃ​នៃ​ការ​ក៏​សាង​អតិ​ថិ​ជន ការជួយ​ដល់​ស​ង្គ​ម និង​ការ​លក់​របស់​ក្រុមហ៊ុន​មួយ​នេះ​។ លោក​ថា ពិតជា​មិន​គួរអោយ​ជឿ​ទាល់តែ​សោះថា ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​បុគ្គលិកត្រឹ​ម ២០​នាក់ ហើយ​ទើបតែ​បង្កើតឡើង​ដោយ​សហគ្រិន​វ័យក្មេង​អាច​ធ្វើបាន​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើនបែប​នេះ​។ លោក យៀប បន្ថែម​ទៀតថា ត្រឹមតែ​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ទទួលបាន​ការគាំទ្រ និង​លក់បាន​យ៉ាងច្រើន​ដែលមាន​ចំនួន​ប្រហាក់ប្រហែល និង​លើស​ប្រទេស​មួយ​ចំនួន ទៀត​នៅតំ​បន់​អាស៊ីអាគ្នេយ៍​បាត់ទៅហើយ​។

លោក​ក៏​បាន​បន្ថែមថា ថ្នាក់ដឹកនាំ សម្រស់​ធម្មជាតិ មាន​វ័យក្មេងៗ​ប៉ុន្តែ​ពោ​ពេញ​ដោយ​ភាព​ឆ្លាត​វ័យ និង​ម​ហិច្ច​តា ក្នុង​ការធ្វើ​អាជីវកម្ម​។ លោក យៀប ក៏​បាន​និយាយ​បន្ត​ទៀត​ថា​លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​កាលពី ១៥​ឆ្នាំ ប៉ុន្តែ​ពេល​នោះ​លោក​មើលមិនឃើញ​ពី​ទីផ្សារ​ឱសថ​បំ​ប៉ន​សុខភាព​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​លោក​ក៏​រក​ដៃគូរ​អាជីវកម្ម​នៅ​នៅ​កម្ពុជា​មិន​បានដែរ​នៅពេល​នោះ​។ លោក យៀប ថា​លោក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​លោក​មកដល់​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ មីនា ២០១៩ ហើយ​ឃើញ​ការរីក​ចំរើន​របស់​កម្ពុជា​។​

ចុងក្រោយ​លោក យៀប ដែល​ជា​តំណាង​រោងចក្រ ក៏​បាន​សន្យាថា​លោក​នឹង​ជ្រោមជ្រែង​អោយ​អស់ពី​សម្ថ​ភាព​ដើម្បី​ជួយ ក្រុមហ៊ុន សម្រស់​ធម្មជាតិ បង្កើត​រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភា​ពនៅ​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​ថ្លៃដើម​ទាប និង​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជា​ជន​កម្ពុជា​ផងដែរ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី