• 2019-04-02 03:16:09
  • ព័ត៌មាន

ពិតជាច្នៃប្រឌិត! សិស្សវៀតណាមមួយក្រុម បង្កើតកង់សម្អាតខ្យល់ពុល ព្រោះហេតុផល១

  • 2019-04-02 03:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​វៀតណាម​មួយ​ក្រុម បាន​សម្រេច​បង្កើត​ឧបករណ៍​បំពាក់​ជាមួយ​កង់​សម្រាប់​សម្អាត​ខ្យល់​កខ្វក់​ដើម្បី​ជិះ​​ទៅសាលា​រៀន។

សិស្ស​ទាំង​បី​នាក់​មក​ពី​វិទ្យាល័យ Thang Long Gifted ក្នុង​ទីក្រុង​ដាឡាត់ បាន​ចំណាយ​ពេល ៦ខែ​ទៅ​លើ​ការ​ពិសោធន៍​មុន​ពេល​បញ្ចប់​ការ​រចនា​វា​ឡើង។ ឧបករណ៍​ដែល​បំពាក់​នៅ​លើ​ដៃ​កង់​នេះ មាន​ថ្ម និង​តម្រង​ខ្យល់​ដែល​ផលិត​ពី​កប្បាស​បី​ស្រទាប់​សម្រាប់​ចាប់​យក​ធូលី​។ តម្រង​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កង្ហារ​តូច​ៗ​ដែល​ដំឡើង​នៅ​ផ្នែក​ទាំង​ពីរ​នៃ​កង់​ខាង​មុខ និង​ភ្ជាប់​នឹង​ឌីណាម៉ូ​ដែល​មាន​ស្រាប់​នៅ​លើ​កង់។ ឧបករណ៍​នេះ នឹង​ផ្លុំ​ខ្យល់​ស្អាត​មក​លើ​មុខ​អ្នក​ជិះ​កង់ ក៏​ដូច​ជា​សាក​ថ្ម​ផង​ដែរ។

យោង​តាម​អាជ្ញាធរ​បរិស្ថាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ជា​លទ្ធផល​នៃ​​ការ​សាកល្បង​បង្ហាញ​ថា ឧបករណ៍​នេះ​អាច​ត្រង​ធូលី​រហូត​ដល់ ៨៦% និង​ឧស្ម័នអាសូត ៦៣%។ ចំណែក​ឯ​សិស្ស​ទាំង​បី​នាក់ ឲ្យ​ដឹង​ថា​ពួកគេ​បង្កើត​ឧបករណ៍​នេះ​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​សាលា​ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស​នៅ​ពេល​ជិះ​កង់ និង​មិន​បារម្ភ​ពី​បញ្ហា​ខ្យល់​ពុល​នោះ​ឡើយ។

គួរ​ឲ្យ​បញ្ជាក់​ថា សិស្ស​ទាំង​បី​នាក់ ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​លេខ ២​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ហើយ​ពួកគេ​ប្ដេជ្ញា​ថា​នឹង​បន្ដ​ធ្វើ​ការ​អភិវឌ្ឍ​ឧបករណ៍​នេះ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់