• 2019-04-08 03:26:38
  • ព័ត៌មាន

អាជ្ញាធរថៃហាមមិនឲ្យប្រជាជនធ្វើសកម្មភាពមួយ អំឡុងថ្ងៃសង្ក្រាន្ដខាងមុខ

  • 2019-04-08 03:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ថៃ បាន​ធ្វើ​ការ​ប្រកាស​ហាម​ឃាត់​ទាំង​ស្រុង​លើ​សកម្មភាព​កម្សាន្ដ​ទាំង​ឡាយ​ណា​ដែល​ទាក់​ទង​នឹង​ការ​លេង​ពពុះ​សាប៊ូ​នៅ​ទី​សាធារណ។

ស្នងការ​ប៉ូលិស Chalermkiat Ssriworakhan ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​លើ​ការ​រៀប​ចំ​ការ​កម្សាន្ដ​ក្នុង​ថ្ងៃ​សង្ក្រាន្ដ​ខាង​មុខ បាន​ប្រកាស​ការ​ហាម​ឃាត់​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី៨ ខែ​មេសា។ លោក​ឲ្យ​ដឹង​ថា សុវត្ថិភាព​របស់​អ្នក​ទេសចរ និង​ប្រជាជន​ក្នុង​តំបន់ គឺ​ជា​អាទិភាព​ចម្បង​ដែល​ត្រូវ​គិតគូរ​ដើម្បី​ជៀសវាង​ឧបទ្ទវហេតុ​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​សម្លាប់​បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ខណៈ​កំពុង​លេង​ពពុះ​សាប៊ូ។

គួរ​បញ្ជាក់​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ក្នុង​អំឡុង​ថ្ងៃ​សង្ក្រាន្ដ​ខាង​មុខ​៕

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម