• 2019-04-09 08:07:59
  • ចរាចរណ៍

ក្រ​សួង​កំពុង​សិក្សា​ទុកពេល​បីខែ​ឲ្យ​ម្ចាស់​រថយន្ត​ដូរឈ្មោះ​ម្ចាស់​កម្មសិទ្ធិ​ឲ្យ​បាន​ត្រឹម​ត្រូវ​

  • 2019-04-09 08:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រ​សូង​សធារណការ​និង​ដឹក​ជញ្ជូន​កំពុង​សិក្សា​ជាមួយ​ក្រ​សួង​សេដ្ឋកិច្ច​ដើម្បី​ទុក​រយៈពេល​បី​ខែ​ឲ្យ​ម្ចាស់​យាន​យន្ត​ដែល​មិនទាន់​កាត់​ឈ្មោះ​ឲ្យ​កាត់​ឈ្មោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋម​ន្ត្រីក្រ​សួង​សាធារណការ និង​ជា​អនុ​ប្រ​ធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវ​ ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​លទ្ធ​ផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាសទី១ ​ឆ្នាំ២០១៩ ​នា​​ព្រឹក​នេះថា​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​មិន​ចង់​ប្តូរ​ឈ្មោះ​ឬកាត់​ឈ្មោះ​រថយន្ត​ដែល​ខ្លួនបានទិញ​ដោយថា​តម្លៃកាត់​ឈ្មោះដូរកម្មសិទ្ធិ​គឺ​៤ភាគរយ។

​​ឯកឧត្តម​បន្ត​ថា​ព្រមជាមួយ​តម្លៃ​ហាក់​ថ្លៃបន្តិចនេះ​ក៏​មានផល​លំបាក​មួយ​ចំនួន​ជាមួយ​គ្នានេះ​ដែរ។ ត្រង់​ចំណុចនេះ​ឯកឧត្តម​បញ្ជាក់ថា​ក្រ​សួងសាធារណការ កំពុង​ធ្វើការ​ជាមួយ​ក្រ​សួង​សេដ្ឋកិច្ច​ដើម្បីត​ភ្ជាប់​ប្រពន្ធ​ពន្ធ​ដារ​ ជាមួយ​ប្រ​ពន្ធអនឡាញ​របស់​ក្រ​សួង​សាធារណការដើម្បី​ឲ្យ​មាន​តែមួយ​កន្លែង​នៅពេល​ដូរ​កម្មសិទ្ធិ។

ឯកឧត្តម​បន្តថា​៖ «យើង​ខ្ញុំ​កំពុង​តែពិភាក្សា​ដែរ​ទុក​រយៈពេល​ប្រ​ហែល​ជា​បីខែ​សូម​ឲ្យ​អ្នក​មិនទាន់​កាត់​ឈ្មោះអញ្ជើញ​មក​កាត់​ឈ្មោះ​ហើយ​យក​កម្រៃឲ្យទាប កំពុងពិភាក្សា ឧទាហរណ៍ថា​៤ភាគ​រយ​ចុះ​(ពាក់​កណ្ដាល)​ យក​​២ភាគរយ​ទេ មក​កាត់​ឈ្មោះ​ឲ្យ​អស់​មក ទុក​រយៈពេលបី​ខែ»។

ឯឧត្តម​បន្ថែមថា៖ «ក្នុង​រយៈពេលនេះ​យើង​ខ្ញុំ​ក៏​ចង់​ឲ្យ​​ ម្ចាស់​រថយន្តនេះ​មកធ្វើ​បច្ចុប្បន្នភាព​ទី​លំនៅ​ បើ​មិន​ដូច្នេះទេ​ពេល​យើង​ផាកពិន័យ​រក​មិនឃើញទេ...​ទុក​បី​ខែនេះ​ក៏​ឲ្យពួកគាត់​មក​ដូរយក​ស្លាកឡានដែលមានQR Code ត្រឹម​ត្រូវ​​...​បី​ឬប្រាំមួយខែ​នេះ សូម​បងប្អូនមាន​ស្លាកចាស់​មក​ប្តូរ​យក​ស្លាក​ថ្មី​មានQR Code​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម