- 2019-04-10 01:54:09
- ព័ត៌មាន
គួរឲ្យរន្ធត់! យន្ដហោះចម្បាំងដ៏ទំនើបរបស់ជប៉ុន ធ្លាក់ចូលសមុទ្រពេលកំពុងហ្វឹកហាត់
- 2019-04-10 01:54:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! យន្ដហោះចម្បាំងដ៏ទំនើបរបស់ជប៉ុន ធ្លាក់ចូលសមុទ្រពេលកំពុងហ្វឹកហាត់
ចន្លោះមិនឃើញ
យន្ដហោះចម្បាំងដ៏ទំនើបមួយគ្រឿងប្រភេទ F-35 របស់ជប៉ុន បានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខណៈពេលកំពុងបំពេញបេសកកម្មហ្វឹកហាត់កាលពីថ្ងៃអង្គារទី ១០ខែមេសា។
យោងតាមមន្ត្រីការពារជាតិលោក Takeshi Iwaya ឲ្យដឹងថាយន្ដហោះប្រភេទម៉ាស៊ីនមួយរបស់កងការពារជាតិជប៉ុននេះ បានធ្វើការហ្វឹកហាត់ជាមួយយន្ដហោះ F-35s បីគ្រឿងផ្សេងទៀតមុនពេលដែលបាត់ការទាក់ទងនៅល្ងាចនៃអង្គារ។ បំណែកយន្ដហោះជាច្រើន ត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធនេះដោយមានកន្ទុយយន្ដហោះ ខណៈពេលដែលអ្នកបើកបរនៅបន្ដបាត់ខ្លួននៅឡើយ។ យ៉ាងណាមិញ កងកម្លាំងអាមេរិករួមដៃជាមួយជប៉ុន ក្នុងការបន្ដស្វែងរកអ្នកបាត់ខ្លួនបន្ដទៀត។
គួរឲ្យដឹងថា យន្ដហោះរងគ្រោះមានមូលដ្ឋាននៅទ័ពអាកាសជប៉ុន Misawa ភាគខាងជើងនៃកោះ Honshu ដែលមានចម្ងាយជាង ១៣៥គីឡូម៉ែត្រពីអាណាខេត្ត Aomori៕