• 2019-04-13 03:56:27
  • ព័ត៌មាន

ព្រែកត្រែង​ឆ្នេរ​ខ្សាច់​សក្បុស លាក់​ភ្នែក​ទេសចរក្នុងក្រុង​ព្រះសីហនុ​

  • 2019-04-13 03:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​បើ​ទៅលេងក្រុងព្រះ​សីហនុ​កុំភ្លេខ​ឆ្នេរ​ព្រែក​ត្រែង គ្រាន់តែ​ឃើញ​រូប​ក៏គួរ​ឲ្យ​ទាក់ចិត្ត​ដែរ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុបាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​ថា​ឆ្នេរព្រែកត្រែង មាន​ប្រវែង​ជាងពីរ​គីឡូម៉ែត្រ ដែលជា​កន្លែង​​នៅលាក់​កំបាំង​សម្រស់​ធម្មជាតិ​យ៉ាងស្រស់​ស្អាត​ និង​មានសភាព​ស្ងប់ស្ងាត់​ប្រកប​ដោយ​បរិយាកាស​អំណោយ​ផលពី​ធម្មជាតិ​រំលេច​ពីឆ្នេរខ្សាច់​ពណ៌ស​ចាំង​ឆ្លុះនឹង​ទឹកសមុទ្រពណ៌ខៀវ​ស្រងាត់។

ប្រភពខាង​លើ​បន្តថា​ ឆ្នេរនេះ​អម​ដោយ​រុក្ខជាតិច​បៃតងគ្រប់​រដូវកាល។​ ឆ្នេរព្រែក​ត្រែង ស្ថិត​នៅចម្ងាយ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ​ ភាគ​ខាងជើង​កំពង់​ផែស្វយ័ត​ខេត្តព្រះ​សីហនុ​។

ប្រភពដដែលបន្ថែម​ថា​ឆ្នេរ​ព្រែក​ត្រែង ​ពុំសូវ​មាន​អ្នក​ទេសចរ​ច្រើន​បាន​​ស្គាល់​ពីសម្រស់​ធម្មជាតិ និងភ្លក្ស​ម្ហូប​អាហាររបស់​អ្នក​ស្រុក​នៅតំបន់​នោះច្រើន​ប៉ុន្មាន​នោះទេ​។ នៅ​ឆ្នេរ​ព្រែក​ត្រែង​ មាន​ខ្សាច់​ពណ៌សក្បុស​ មានដើម​ស្រល់ និង​រុក្ខជាតិផ្សេងៗ​ដុះដង្ហែរ​ប្រប​តាម​មាត់សមុទ្រ​ផ្តល់ម្លប់​ត្រឈឹង​ត្រឈៃ​នៅ​ក្បែរផ្ទៃ​ទឹកពណ៌ខៀវ​ស្រងាត់​ និងជម្រៅ​រាក់ៗ​អាច​ងូតទឹក​លេង​កម្សាន្ត​បាន​។

គួរ​រំឭកថា​​ក្រុងព្រះសីហនុ ​មានឆ្នេរល្បីៗ​ចំនួនប្រាំពីរ​ទីតាំង​ ដូចជា ឆ្នេរ​អូរ​ឈើទាល​ ឆ្នេរឯករាជ្យ​ ឆ្នេរសុខា ​ឆ្នេរហាវ៉ៃ ​និងឆ្នេរអូរ​ត្រេះ​ជាដើម​៕

រូបភាព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​

មតិយោបល់