• 2019-04-24 03:30:00
  • សុខភាព

មក​​​រៀន​​ធ្វើ​​ម៉ាស់​​​​ចេក ​​​បិទ​មុខ​​​ឲ្យ​​ស​​​​​​ស៊ី​ជម្ពូ​​​​​ហើយ​​​បាត់​​​មុន​ទៀត​

  • 2019-04-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នឹក​​​ស្មាន​មិន​​​ដល់​​សោះ ​​ត្រឹម​​​ផ្លែ​​​ចេក​​​​​​​​​​​​​​​​​តម្លៃ​​​ធូរ​​​​ថ្លៃ​​​​​​​​​​ ​​អាច​​​ចិញ្ចឹម​​ស្បែក​មុខ​​ ធ្វើ​​ឲ្យ​​មុខ​​​ស​​​​បែប​​​​​​​​​​​​​​ស៊ី​​ជម្ពូ​ ហើយ​​​​បាត់​​មុខ​​ទៀត​។

​​​​​​​​​ចេក​មាន​​​​​សារធាតុ​​​សំខាន់ៗ​​​​​ជា​​ច្រើន​​​​​​​សម្រាប់​​បំប៉ន​ស្បែក ​​ដូច​ជា​ វីតាមីន​​​​​ A B E ប៉ូតាស្យ៉ូម​...​​​​​មាន​​​​នាទី​​​​ទប់​​ស្កាត់​ភាព​ចាស់​ ​​​​​​ការពារ​​​​​​ស្នាម​​ជ្រួញ ​​​​​​បំបាត់​មុខ​​​ ​​និង​ធ្វើ​ឲ្យ​​ស្បែក​​មុខ​​​ទន់​​​​រលោង​​​ស្រស់​​​ស្អាត​។

**​​គ្រឿង​ផ្សំ​មាន​​ដូច​​ជា​៖ **​​

  • ​​ចេក​ទុំ​​​​១​ផ្លែ

  • ​​​​​ស្រូវ​សាឡី​​​​១​ស្លាប​ព្រា​​បាយ​

  • ទឹក​ក្រូចឆ្មារ​១​ស្លាប​ព្រា​កាហ្វេ​

  • ​ទឹក​​ឃ្មុំ១​ស្លាប​ព្រា​កាហ្វេ​

  • ​​​​​​​​ទឹក​​ដោះ​គោ​ស្រស់​គ្មាន​​​​​ជាតិ​​ស្ករ​៣​ស្លាប​ព្រា​​បាយ

​​​​​​របៀប​ធ្វើ​​​

​​​​​​​​​​​​បក​​​សំបក​​​ចេក​​​ចេញ​​ឲ្យ​​ស្អាត​​​​​​ កាត់​ជា​​កង់ៗ​​​​​​​​ ដាច់​​ចូល​​ចាន​​​រួច​​កិន​ឲ្យ​​ម៉ដ្ឋ។ បន្ទាប់​​មក​​​​​ដាក់​គ្រឿង​​​ផ្សំ​​​ទាំង​អស់​​​ចូល​ក្នុង​​​ចេក​​​ដែល​​​​កិន​​រួច ​​​បើ​​មើល​​ទៅ​​​ខាប់​​​​​​ស្អិត​​ជ្រុល អ្នក​​អាច​​បន្ថែម​ទឹក​​ដោះ​​គោ​ស្រស់​​បន្តិច​​​​បាន​។

​​​​​​របៀប​​​ប្រើ​​

​​​​​លាង​​​​​​សម្អាត​​​មុខ​ជា​មួយ​​​ហ្វូម​លាង​​​មុខ​​​​​ និង​​ទឹក​​ក្ដៅឧណ្ណៗ​​ដើម្បី​ជម្រះ​​​ជាតិ​​​កខ្វក់​​​​​​​ ​​និង​ពង្រីក​រន្ធញើស។ ​​​​យក​​​​ម៉ាស់​​ដែល​លាយ​​​រួច​​​​ទៅ​​​​​លាប​​​ឲ្យ​​​សព្វ​ពេញ​​​​​ផ្ទៃ​​មុខ ​​​​ធ្វើ​​​ការ​​ម៉ាស្សា​​ដោយ​​​​ប្រើ​​ម្រាម​​ដៃ​​ថ្នមៗ​​​​​​​​​​រយៈ​ពេល​​​​​​​៣នាទី ពិសេស​​​​នៅ​​ត្រង់​​បរិវេណ​​ដែល​​​​​ងាយ​​មាន​​ស្នាម​ជ្រួញ​​ដូច​ជា​ ថ្ងាស​និង​​​​​កន្ទុយ​ភ្នែក​ជា​​ដើម​។

​​​​​​ទុក​​ចោល​​​​​ឲ្យ​​បាន​​​​២០​នាទី ​​​រហូត​​​​ដល់​​​ម៉ាស់​​ស្ងួត​ សឹម​ទៅ​​លាង​​ចេញ​​ជាមួយ​​​ទឹក​ក្តៅ​​​ឧណ្ណៗ​។​​ បន្ទាប់​​​មក​អាច​​ប្រើ​​​​ថ្ម​​ត្រជាក់​​​​ដើម្បី​​បង្រួម​​រន្ធ​​​ញើស​​ ឬ​​ជូត​​ទឹក Toner ជា​​ការ​​​​​​ស្រេច​។

ម៉ាស់​​នេះ​គួរ​​​ប្រើ​​​​​​​​នៅ​​​​ពេល​​យប់​​មុន​​ចូល​គេង ​អ្នក​​នឹង​​​ឃើញ​​ប្រសិទ្ធភាព​​ក្នុង​​រយៈ​ពេល​​​​​​​២​​​​​​សប្ដាហ៍៕​​​​​​

ចុចអានបន្ត៖

​​​​​​ ​​​​​​

ប្រភព៖ feedy ប្រែ​សម្រួល៖ ដេត ឈុនអីុ

មតិយោបល់