• 2019-04-25 04:10:59
  • ព័ត៌មាន

ខឹងចិត្ត Crush មិនព្រមស្រឡាញ់ ប្រឹងសម្រកទម្ងន់៤០ គីឡូ ទីបំផុតញ៉ែទាល់តែបានសម្រេច

  • 2019-04-25 04:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈឺ​ចាប់​ដោយ​សារ​តែ​ត្រូវ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បដិសេធ​ចំ​ៗ និស្សិត​ប្រុស​ចិន​ម្នាក់​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេក​បាន​ដល់​ទៅ ៤០​គីឡូ។

មុន​នេះ​បន្តិច​ ការ​រំលែក​របស់​និស្សិត​ប្រុស​​ចិន​ម្នាក់​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​លោក​បាន​ចែក​រំលែក​ពី​ការ​តាម​ស្រលាញ់ crush របស់​ខ្លួន​បាន​សម្រេច​​ក្រោយ​ពេល​ឈឺចាប់​ខ្លាំង​ពេក​ព្រោះ​ត្រូវ​នាង​​បដិសេធ​ចំៗ។ តួ​អង្គ​ឯក​នៅ​ក្នុង​ការ​ចែក​រំលែក​នេះ​គឺ Liu Wei Qi អាយុ​១៨​ឆ្នាំ មក​ពី​ប្រទេស​ចិន។ តាម​នោះ​ដែរ នៅ​ពេល​ចូល​រៀន​ថ្នាក់​វិទ្យល័យ ប្រុស​ម្នាក់​នេះ​បាន​មាន​កម្ពស់​ដល់​ទៅ​១.៨២ម តែ​មាន​ទម្ងន់​ដល់​ទៅ​១១០​គីឡូ ធ្វើ​ឲ្យ​លោក​មិន​ត្រូវ​បាន​អ្នក​ណា​ចាប់​អារម្មណ៍​ទាំង​អស់។

តែ​ដោយ​សារ​តែ​រៀន​ពូកែ ថែម​ទាំង​គិត​ថា​កំពុង​វ័យ​រៀន​ទៀត​នោះ ទើប​បុរស​រូប​នេះ​មិន​ដែល​ចាប់​អារម្មពណ៍​ពី​រូបរាង​របស់​ខ្លួន​ដោយ រហូត​ដល់​ថ្ងៃមួយ លោក​លួច​ស្រលាញ់​មិត្ត​រួម​ថ្នាក់​ម្នាក់។ យ៉ាងណាក្ដី លោក​បាន​ទទួល​ភាព​ឈឺចាប់​នៅ​ពេល​​សារភាព​ទៅ​នាង ដោយ​នាង​បោះ​សំដី​យ៉ាង​ខ្លី​ថា៖ “ខ្ញុំ​មិន​ចូល​ចិត្ត​មនុស្ស​ធាត់​ទេ”។ ក្រោយ​ពេល​ឮ​សំដី​ដូច​នេះ Wei Qi បាន​ពិបាក​ចិត្ត រៀន​សូត្រ​លែង​ចូល ហើយ​ក៏​សម្រេច​ចិត្ត​ស្រក​គីឡូ​ដើម្បី​ឲ្យ​បាន​សម្រេច​ដើម្បី​ស័ក្ដិសម​នឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

ជា​លទ្ធផល ក្រោយ​ពេល​ហាត់​ប្រាណ​ និង​បន្ថយ​ចំនួន​អាហារ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ នៅ​ទី​បំផុត ប្រុស​ស្អាត​នេះ​ក៏​ស្រក​គីឡូ​​បាន​សម្រេច​មែន ដោយ​ស្រក​បាន​រហូត​ដល់​ទៅ​៤០​គីឡូ។ នៅ​ពេល​នោះ លោក​បាន​សារភាព​ទៅ crush ម្ដង​ទៀត ហើយ​នាង​ក៏​ព្រម​ទទួល​យក​មនោសញ្ចេតនា​របស់​លោក។ ទោះ​បី​ជា​នៅ​ពេល​នេះ អ្នក​ទាំង​២​បាន​ចែក​ផ្លូវ​គ្នា​ហើយ​ក៏​ដោយ Wei Qi នៅ​តែ​អរគុណ​ដល់​សង្សារ​ចាស់​ដែល​បាន​ជួយ​ឲ្យ​លោក​ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត ហើយ​សុខភាព​ក៏​ល្អ​ជាង​មុន៕

ប្រភព៖ Kanha ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម