• 2019-04-26 09:45:24
  • ព័ត៌មាន

ជនសង្ស័យ​បី​នាក់​ត្រូវ​បាន​ឃាត​ខ្លួន​ពាក់ព័ន្ធ​នឹងការ​នាំលុយជាង​បីលាន​ដុល្លារ​ពី​ហុងកុង​មក​កម្ពុជា​

  • 2019-04-26 09:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​មហា​ផ្ទៃ​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃទី​២៣ ខែមេសា កន្លង​ទៅ​នេះ​មន្ត្រី​នគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បី​រូប​ពាក់ព័ន្ទ​នឹង​ការ​នាំ​ប្រាក់ជាង​បី​លាន​ដុល្លារពី​ហុង​កុង​មក​កម្ពុជា។

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ អ្នក​នាំ​នាំពាក្យ​ក្រ​សួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ទាំង​បី​រូប​បាន​នាំ​ប្រាក់​៣ ៥២០ ០០០​ដុល្លារ ពី​ហុងកុង មក​កម្ពុជា ដោយ​ពុំ​មាន​បញ្ជាក់ពី​ប្រ​ភប​ហិរញ្ញវត្ថុច្បាស់លាស់។

បើ​តាម​ប្រ​ភព​ដដែល​​ក្រោយពី​បាន​សាក​សូរ​ចម្លើយ​ជនសង្ស័យទាំងបី​ត្រូវ​សមត្ថកិច្ច​រៀបចំឯកសារ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ការ​ប្រ​ឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់