- 2019-04-30 03:15:48
- ព័ត៌មាន
អធិរាជជប៉ុនសម្រេចដាក់រាជ្យលើកដំបូងបង្អស់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ២០០ឆ្នាំ
- 2019-04-30 03:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អធិរាជជប៉ុនសម្រេចដាក់រាជ្យលើកដំបូងបង្អស់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ២០០ឆ្នាំ
ចន្លោះមិនឃើញ
ព្រះចៅអធិរាជជប៉ុន Akihito បានសម្រេចថានឹងដាក់រាជ្យនៅថ្ងៃអង្គារនេះដែលនឹងធ្វើឲ្យព្រះអង្គក្លាយជាអធិរាជដំបូងគេបង្អស់ដែលចុះចេញពីបល្ល័ង្កមិនធ្លាប់មានក្នុងរយៈពេលជាង ២០០ឆ្នាំ។
ស្ថិតក្នុងព្រះជន្ម ៨៥ព្រះវស្សា ព្រះចៅអធិរាជ Akihito ត្រូវបានផ្ដល់ការយល់ព្រមពីច្បាប់ក្នុងការដាក់រាជ្យក្រោយពេលព្រះអង្គអះអាងថាសុខភាពចុះខ្សោយ និងវ័យកាន់តែជរាទើបមិនអាចបំពេញតួនាទីបាន។ រាជបុត្រារបស់ព្រះអង្គព្រះនាម Naruhito នឹងត្រូវឡើងសោយរាជ្យបន្ដដែលជាការចាប់ផ្ដើមនៃសករាជថ្មី។ ព្រះចៅអធិរាជ Akihito មានបន្ទូលថា "នៅពេលដែលសុខភាពរបស់យើងធ្លាក់ចុះជាលំដាប់ យើងបារម្ភថានឹងពិបាកបំពេញរាជកិច្ចសំខាន់ៗដែលតំណាងឲ្យជាតិទាំងមូល។”
យ៉ាងណាមិញ ព្រះចៅអធិរាជនៅប្រទេសជប៉ុនមិនមានអំណាចផ្នែកនយោបាយនោះទេ ប៉ុន្តែដើរតួនាទីជានិមិត្តសញ្ញាតំណាងជាតិ។ គួរឲ្យដឹងដែរថា ការដាក់រាជ្យចុងក្រោយបង្អស់ ត្រូវបានធ្វើដោយព្រះចៅអធិរាជ Kōkaku ដែលស្ម័គ្រចិត្តចុះពីបល្ល័ង្កកាលពីថ្ងៃទី ៧ខែឧសភាឆ្នាំ ១៨១៧៕