• 2019-04-30 06:31:10
  • ព័ត៌មាន

វៀតណាមចាយលុយជាង ៣០០លានដុល្លារ សង់រោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍

  • 2019-04-30 06:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រថាមពលពន្លឺព្រះអាទិត្យ​ធំ​ជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍ ត្រូវ​សម្ពោធ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៧​ខែ​មេសា​នេះ​ក្នុង​ខេត្ត Ninh Thuan ប្រទេស​វៀត​ណាម។

យោង​តាម​សារព័ត៌មាន​ VNExpress online ឲ្យ​ដឹង​ថា ក្រុមហ៊ុន BIM Group ដែល​ជា​ម្ចាស់​គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​កាល​ពី​ខែ​មករា​ឆ្នាំ ២០១៨​កន្លងទៅ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ Vietnam Electricity។ រោងចក្រថាមពលពន្លឺព្រះអាទិត្យ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ប្រើប្រាស់​ផ្ទាំង​សូឡា​ជាង ១​លាន​ផ្ទាំង​សម្រាប់​ផលិត​អគ្គិសនី​ក្នុង​ទំហំ ៣៣០​មេហ្គាវ៉ាត់។ សម្រាប់​ការ​ចំណាយ​ក្នុង​ការ​សាងសង់​មាន​រហូត​ដល់​ជាង ៣០០​លានដុល្លារ ខណៈ​ពេល​ដែល​ក្រោយ​ការ​ដាក់​សម្ពាធ ត្រូវ​បាន​រំពឹង​ថា​រោងចក្រ​នេះ​នឹង​អាច​ផលិត​អគ្គិសនី​បាន ៦០០​លាន​មេហ្គាវ៉ាត់​ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​ផ្គត់ផ្គង់​ដល់​ផ្ទះ​ជាង ២០០ ០០០​ខ្នង និង​ជួយ​កាត់​បន្ថយ​ការ​បំពុល C02 ជាង ៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ជាមួយ​គ្នា ក្រុមហ៊ុន BIM បញ្ជាក់​ថា​ការ​សាងសង់​រោងចក្រថាមពលពន្លឺព្រះអាទិត្យ​នេះ គឺ​ដើម្បី​ការពារ​បរិស្ថាន​ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ជា​ការ​គិតគូរ​ដល់​អនាគត​របស់​ប្រទេស​ជាតិ​ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម