- 2019-05-02 08:06:01
- ព័ត៌មាន
វៀតណាមឡើងថ្លៃអគ្គិសនី ក្រោយការប្រើប្រាស់កើនខ្លាំងមិនធ្លាប់មានក្នុង ១ទសវត្ស
- 2019-05-02 08:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមឡើងថ្លៃអគ្គិសនី ក្រោយការប្រើប្រាស់កើនខ្លាំងមិនធ្លាប់មានក្នុង ១ទសវត្ស
ចន្លោះមិនឃើញ
តំបន់ជាច្រើនក្នុងប្រទេសវៀតណាម បានទទួលរងរលកកម្ដៅដែលបណ្ដាលឲ្យការប្រើប្រាស់អគ្គិសនីកើនឡើងច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយ។
យោងតាមសាជីវកម្មថាមពលទីក្រុងហូជីមិញ (EVN HCMC) ឲ្យដឹងថាថ្ងៃដែលមានការប្រើប្រាស់អគ្គិសនីច្រើនបង្អស់ គឺក្នុងខែមេសាដែលកើនជិត ៩០លានគីឡូវ៉ាត់។ ដោយសារតែអាកាសធាតុ កើនឡើងខុសពីធម្មតាចាប់ពី ៤០-៤២អង្សា វាបណ្ដាលឲ្យតាមផ្ទះ និងអាជីវកម្មត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនជាងរាល់ដង។ យ៉ាងណាមិញ ពលរដ្ឋក្នុងទីក្រុងហូជីមិញ ក៏បានសម្ដែងការភ្ញាក់ផ្អើលផងដែរក្រោលដែលថ្លៃភ្លើងឡើងថ្លៃពី ២ទៅ៤ដងបើប្រៀបធៀបនឹងខែមុនៗ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីមួយមកពីក្រសួងឧស្សាហកម្ម បានបកស្រាយថាថ្លៃភ្លើងកើនឡើងពី ១ ៧២០ដុង (៧,៤ សេន) ក្នុងមួយគីឡូវ៉ាត់ ទៅ ១ ៨៦៤ដុង (៨សេន) ក្នុងមួយគីឡូវ៉ាត់។ ចំណែកឯខាង EVN HCMC ក៏បានណែនាំឲ្យពលរដ្ឋប្រើប្រាស់ភ្លើងសន្សំសំចៃដើម្បីជៀសវាងការទុស្សេដែលបណ្ដាលឲ្យដាច់ភ្លើងផងដែរ៕