• 2019-05-22 03:50:24
  • ព័ត៌មាន

ពេទ្យឯកជនមួយនៅថៃ ប្រឈមទោសធ្ងន់កក្រោយយកថ្លៃព្យាបាលអ្នកជំងឺច្រើនហួសហេតុ

  • 2019-05-22 03:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ កំពុង​ប្រឈម​មុខ​នឹង​ទោស​ធ្ងន់ធ្ងរ​ក្រោយ​ពេល​ដែល​យក​ថ្លៃ​ព្យាបាល​អ្នក​ជំងឺ​ច្រើន​ហួស​ហេតុ។

យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មន្ទីរពេទ្យ​ឯក​ជន​មួយ​កន្លែង បាន​យក​ថ្លៃ​ព្យាបាល​អ្នក​ជំងឺ​រហូត​ដល់​ជាង ៣០ ០០០​បាត (ជិត ១ ០០០​ដុល្លារ) សម្រាប់​ការ​ព្យាបាល​ជំងឺ​រាក​រូស​ធម្មតា​ប៉ុណ្ណោះ។ ជន​រង​គ្រោះ បាន​ទូរស័ព្ទ​មក​ប្ដឹង​នាយកដ្ឋាន​ហើយ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ពី​ខាង​មន្ទីរ​ពេទ្យ។ តាម​រយៈ​ការ​ពិនិត្យ​វិក្កយបត្រ នាយកដ្ឋាន​រក​ឃើញ​ថា​មន្ទីរ​ពេទ្យ បាន​ទាមទារ​ព្យាបាល​អ្នក​ជំងឺ​ជា​ច្រើន​មុខ​ដែល​តាម​ពិត​វា​មិន​ចាំ​បាច់​នោះ​ទេ។ យ៉ាងណា​មិញ ខាង​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ដ​ទៀត​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ជន​រង​គ្រោះ។

ជាមួយ​គ្នា ប្រភព​ដដែល​បន្ដ​ថា ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស​ពិត​ប្រាកដ​មែន ខាង​មន្ទីរ​ពេទ្យ​ឯកជន​មួយ​នេះ នឹង​ប្រឈម​ការ​ផាក​ពិន័យ​រហូត​ដល់ ១៤០ ០០០​បាត (ជាង ៤ ០០០​ដុល្លារ) សម្រាប់​ការ​យក​ថ្លៃ​សេវាកម្ម​ហួសហេតុ​ដែល​ផ្ទុយ​ពី​ការ​កំណត់​ស្តង់ដារ​របស់​នាយកដ្ឋាន៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី