• 2019-05-23 03:21:30
  • ព័ត៌មាន

ក្រុមហ៊ុនអាកាសចរចិនធំៗ ៣ ទាមទារឲ្យ Boeing សងសំណងក្រោយផ្អាកជើងយន្ដហោះ 737

  • 2019-05-23 03:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ​ធំៗ​ចំនួន ៣​ក្នុង​ប្រទេស​ចិន បាន​និង​កំពុង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​អាមេរិក Boeing ក្រោយ​ពេល​ដែល​ខ្លួន​ផ្អាក​ជើង​ហោះ​ហើរ​ទាំង​អស់​នៃ​យន្ដហោះ Boeing 737 Max 8 ដោយ​សារ​មាន​បញ្ហា​បច្ចេកទេស។

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរ Air China, China Southern និង China Eastern បាន​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទារ​សំណង​ពី​ក្រុមហ៊ុន Boeing។ ក្រុមហ៊ុន​អាកាសចរ​ទាំង​បី បាន​ធ្វើ​ការ​ផ្អាក​ជើង​ហោះហើរ​យន្ដហោះ​ប្រភេទ Boeing 737 ក្រោយ​ពេល​ដែល​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ចំនួន​ពីរ​លើក បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ​លើ​បច្ចេក​ទេស​នៃ​ការ​ផលិត និង​ធ្វើ​ឲ្យ​ខាត​ចំណូល​របស់​ខ្លួន។ ដូច្នេះ​ក្រុមហ៊ុន​ទាំង​បី បាន​ធ្វើ​ការ​ទាមទារ​សំណង​ចំពោះ​ការ​ខាត​បង់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

គួរ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​យន្ដហោះ​ប្រភេទ Boeing 737 ចំនួន​ពីរ​លើក​ក្នុង​ប្រទេស​អេត្យូពី និង​ឥណ្ឌូនេស៊ី បាន​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​សរុប ៣៤៦​នាក់ ហើយ​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​ជុំវិញ​ពិភពលោក​ផ្អាក​ការ​ហោះហើរ​យន្ដហោះ​ប្រភេទ​នេះ​ដោយ​សារ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី