• 2019-05-27 02:14:37
  • ព័ត៌មាន

គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ២០គូ រៀបការក្នុងថ្ងៃតែមួយក្រោយតៃវ៉ាន់អនុញ្ញាតឲ្យស្របច្បាប់

  • 2019-05-27 02:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មជន​សិទ្ធិ LGBTQ (អ្នកស្រឡាញ់ភេទដូចគ្នា) នៅ​តៃវ៉ាន់ បាន​រៀប​ចំ​អាពាហ៍ពិពាហ៍​ដោយ​មាន​ភ្ញៀវ​ចូលរួម​ជាង ១ ០០០​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២៥​ខែ​ឧសភា​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ពិធី​អាពាហ៍ពិពាហ៍​នេះ ធ្វើ​ឡើង​សម្រាប់​គូ​ស្នេហ៍​ចំនួន ២០​គូ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ក្រោយ​រដ្ឋាភិបាល​នៃ​កោះ​នេះ ចេញ​ច្បាប់​ឲ្យ​រៀប​ការ​ភេទ​ដូចគ្នា​ដោយ​ស្របច្បាប់។ នៅ​ក្នុង​ពិធី​នេះ មាន​អ្នក​ចូលរួម​ច្រើន​កុះករ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កោះ​តៃ​វ៉ាន់។ ចំណែក​ឯ​ការ​ចុះ​ផ្សាយ​របស់ Washington Post ឲ្យ​ដឹង​ថា​ពិធី​អាពាហ៍ពិពាហ៍​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រទេស​ជិត​ខាង​ដោយ​សារ​ការ​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី គឺ​ជា​អំពើ​ខុស​ច្បាប់​នៅ​ឡើយ។

គួរ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តៃ​វ៉ាន់ បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្នា​ដោយ​ស្រប​ច្បាប់​កាល​ពី​ថ្ងៃ​ទី ២៤​ខែ​ឧសភា​កន្លង​ទៅ​ដែល​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​សមាគម LGBTQ ខណៈ​ដែល​ប្រជាជន​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី