• 2019-05-28 06:46:02
  • ព័ត៌មាន

ស្ដែងណាស់! រ៉ុកកែតរុស្ស៊ីត្រូវរន្ទះបាញ់ភ្លាមៗ ក្រោយបង្ហោះទៅលើអាកាស (មានវីដេអូ)

  • 2019-05-28 06:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ុកកែត​របស់​រុស្ស៊ី​ប្រភេទ Soyuz-2.1b ត្រូវ​បាន​រន្ទះ​បាញ់​ត្រឹម​រយៈ​ពេល ១០​វិនាទី​ក្រោយ​ពេល​ដែល​ត្រូវ​បាញ់​បង្ហោះ​ទៅ​លើ​អាកាស​ពី​ទីតាំង Plesetsk Cosmodrome។

យោង​តាម​ប្រធាន​នៃ​ទី​ភ្នាក់ងារ​អវកាស​រុស្ស៊ី​លោក Roscomos Dmitry Rogzin ឲ្យ​ដឹង​ថា​មុន​ពេល​បាញ់​បង្ហោះ​រ៉ុកកែត​ស្រាប់​តែ​មាន​ព្យុះផ្គររន្ទះ​តែ​ម្ដង។ ក្រោយ​មក​ស្រាប់​តែ​រន្ទះ បាន​បាញ់​មក​លើ​រ៉ុកកែត​ដែល​មាន​ផ្ទុក​ផ្កាយ​រណប Glonass-M ហើយ​ត្រូវ​ថត​ជាប់​ទិដ្ឋភាព​ទាំង​ស្រុង។ ប្រភព​ដដែល​បន្ដ​ថា "អាកាសធាតុ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​យើង​នោះ​ទេ យើង​នៅ​តែ​បន្ដ​ធ្វើ​ការ​គ្រប់​ស្ថាន​ភាព​ទាំង​អស់។

យ៉ាង​ណា​មិញ រន្ទះ​បាញ់​នេះ មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​បង្ហោះ​រ៉ុកកែត​នោះ​ទេ ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​នៅ​តែ​បន្ដ​ធ្វើ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ RT ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម