• 2019-05-29 08:09:23
  • ព័ត៌មាន

ទាហានជើងទឹក​អាមេ៉រិក​លួចធ្វើរឿង​មួយ​មិន​ឲ្យ​កូរ៉េខាងជើង​ដឹងពេលត្រូវ​ចាប់ខ្លួន​

  • 2019-05-29 08:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​រដ្ឋាភិបាល​កូរ៉េខាង​ជើង​បាន​ចាប់ទុក​នាវានិង​កងទ័ពជើងទឹក​របស់សហរដ្ឋអាម៉េរិក​ ដោយ​ចោទថា​អ្នក​ទាំងនោះបាន​បើក​នាវាក្នុង​ដែនទឹក​របស់​ខ្លួន បើទោះបីជា​អាម៉េរិក​ថាជា​ដែនទឹក​អន្តរជាតិ​ក៏​ដោយ។

ទាហាន​ទាំងនោះត្រូវ​ឃាត់​ខ្លួន​ក្នុង​ឆ្នាំ១៩៦៨ និង​ត្រូវ​បាន​បង្ខំ​ឲ្យថត​វីដេអូ​ និង​ថតរូប ដែល​កូរ៉េ​ខាង​ជើង​យក​ប្រើ​ជាសារឃោសនា​នយោបាយ​របស់​ខ្លួន​នាពេល​ក្រោយ​មក​ទៀត​។

ទាហានទាំងអស់​ត្រូវ​បង្ខំចិត្ត​រថរូប និង​ថតវីដេអូ តែ​បាន​លួច​ជំទាស់​ទៅ​នឹង​ការ​ថត​នេះដោយ​ដាក់​បង្ហាញ​នូវ​ម្រាមដៃ​កណ្ដាល​នៅ​គ្រប់រូប​ថតដែលរូបគេ​ត្រូវ​បង្ខំឲ្យ​ថត។

ការ​ជំទាស់ដោយ​សម្ងាត់​ដែលមាន​ន័យ​ប្រមាថ​នេះមិន​ត្រូវ​បាន​អ្នក​ថត​រូប ឬភាគីកូរ៉េខាងជើង​ដឹង​នោះទេ។ នេះ​បើ​តាម​ទាហាន​ដែល​ត្រូវ​បាន​ដោះ​លែង​នាពេល​នោះ៕

ប្រភព៖ indy100 ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី