• 2019-06-02 02:20:15
  • ព័ត៌មាន

ឌូបៃជះលុយជាង ៤០០លានដុល្លារ សង់ផ្សារទំនើបយក្ស ស្រស់ស្អាតបំផុតមិនធ្លាប់មានពីមុន

  • 2019-06-02 02:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​យក្ស​នៅ​ក្នុង​ទីក្រុង​ឌូបៃ ត្រូវ​បាន​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង និង​ការ​ចាប់​អារម្មណ៍​ពី​ជុំវិញ​ពិភពលោកដោយ​សារ​ទំហំ និង​ភាព​ស្រស់ស្អាត​របស់​វា។

ផ្សារ​ទំនើប Cityland Mall កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ជា​បន្ដ​បន្ទាប់​ដោយ​ចំណាយ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៤០០​លាន​ដុល្លារ​ហើយ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បំផុស​គំនិត​ពី​ធម្មជាតិ​ដំបូង​បង្អស់​ក្នុង​ពិភពលោក។ ផ្សារ​ទំនើប​នេះ គ្រប​ដណ្ដប់​ផ្ទៃ​ដី​ជាង ៦ម៉ឺន​ម៉ែត្រ​ការ៉េ​ដែល​ស្ទើរ​តែ​ស្មើ​នឹង​ទំហំ​តារាង​បាល់​ទាត់​ចំនួន ៤។ ជាមួយ​នឹង​អាជីវកម្ម​ជាង ៣០០​ប្រភេទ ផ្សារ Cityland បាន​បើក​ទ្វារ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា​កន្លង​ទៅ​ហើយ​រំពឹង​ថា​នឹង​មាន​អាជីវកម្ម​បន្ថែម​ទៀត​នឹង​មក​រក​ស៊ី​នៅ​ក្នុង​ផ្សារ​នេះ។

គួរ​ឲ្យ​ដឹង​ថា ផ្សារ Cityland ត្រូវ​បាន​សាងសង់​ឡើង​ដោយ​យកគំរូ​ធម្មជាត​ដែល​រួម​មាន​ដើម​ឈើ​ និង​សួនច្បារ​ជា​ច្រើន​ ដើម្បី​ទាក់ទាញ​ភ្ញៀវមក​ទិញ​ទំនិញ ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នៃ​ការ​ដើរ​ផ្សារ​ទំនើប​ផងដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់