• 2019-06-03 01:28:37
  • ព័ត៌មាន

ហ្វីលីពីនចាប់ផ្ដើមបញ្ជូនសំរាមរាប់តោនទៅកាណាដាវិញ ក្រោយស្ដុកទុកជិត ៥ឆ្នាំ

  • 2019-06-03 01:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំរាម​រាប់​សិប​តោន ត្រូវ​បាន​រដ្ឋាភិបាល​ហ្វីលីពីន​បញ្ជូន​ទៅ​កាន់​ប្រទេស​កាណាដា​វិញ ក្រោយ​ពេល​ដែល​ប្រធានាធិបតី ឌូតឺតេ​ប្រកាស​ជា​សាធារណ​កាល​ពី​សប្ដាហ៍​មុន។

សំរាម​ទាំង​នេះ ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ ២០១៤​ដោយ​បន្លំ​ថា​ជា​កាក​សំណល់​ប្លាស្ទិក​កែ​ច្នៃ។ កុងតឺន័រ​ចំនួន ៦៩ទូរ​ដែល​ផ្ទុក​សំរាម​ជាង ១ ៥០០​តោន ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ឆ្នេរ Subic ភាគ​ខាង​ជើង​រដ្ឋធានី​ម៉ានីឡា ហើយ​ត្រូវ​រំពឹង​ថា​នឹង​ទៅ​ដល់​ទីក្រុង Vancouver ប្រទេស​កាណាដា​មុន​បំណាច់​ខែ​មិថុនា។ ជាមួយគ្នា រដ្ឋាភិបាល​កាណាដា បាន​សម្រេច​យល់​ព្រម​ក្នុង​ការ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​លើ​ការ​ចំណាយ​ដឹក​ជញ្ជូន​សំរាម​ទាំង​នោះ​ទៅ​វិញ។

គួរ​ឲ្យដឹងថា ប្រទេស​អភិវឌ្ឍ​ជា​ច្រើន កំពុង​ជួប​ប្រទះ​បញ្ហា​ទុក​ដាក់​សំរាម​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ចិន​ចេញ​គោល​ការណ៍​ហាម​ឃាត់​ការ​នាំ​ចូល​សំរាម​ពី​បរទេស​ដែល​ខ្លួន​ធ្លាប់​នាំ​ចូល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី