• 2019-06-05 03:13:30
  • ព័ត៌មាន

មកមើល ទិដ្ឋភាពគំនរសំរាមនៅឥណ្ឌា អាចនឹងកើនខ្ពស់ជាង Taj Mahal នៅឆ្នាំ ២០២០

  • 2019-06-05 03:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនរ​សំរាម​ខ្ពស់​បំផុត​ក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា កំពុង​បន្ដ​កើនឡើង​ជា​បន្ដ​បន្ទាប់​ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​អាច​នឹង​ខ្ពស់​ជាង Taj Mahal ក្នុង​ឆ្នាំ ២០២០។

ទី​លាន​ចាក់​សំរាម​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Ghazipur ដែល​មាន​ទំហំ​ធំ​ជាង​តារាង​បាល់​ទាត់ ៤០ ហើយ​កំពុង​កើន​ឡើង​កម្ពស់​សំរាម​ជិត ១០​ម៉ែត្រ​ជា​រៀង​រាល់​ឆ្នាំ។ យោង​តាម​អ្នក​គ្រប់គ្រង​ទី​លាន​ចាក់​សំរាម​នេះ​ឲ្យ​ដឹង​ថា សព្វ​គំនរ​សំរាម Ghazipur មាន​កម្ពស់ ៦៥​ម៉ែត្រ​ហើយ​ នឹង​អាច​កើន​ខ្ពស់​ជាង Taj Mahal ដែល​មាន​កម្ពស់ ៧៣​ម៉ែត្រ​នៅ​ឆ្នាំ​ក្រោយ។ គំនរ​សំរាម Ghazipur ត្រូវ​បាន​បើក​កាល​ពី​ឆ្នាំ ១៩៨៤ ហើយ​បាន​ឈាន​ដល់​ចំនួន​កំណត់​កាល​ពី​ឆ្នាំ ២០០២ ប៉ុន្តែ​សំរាម​ប្រមាណ​ជា ២ពាន់​តោន ត្រូវ​បាន​ដឹក​ទៅ​ចាក់​នៅ​ទី​នោះ​រៀងរាល់​ថ្ងៃ​ដោយសារ​តែ​អាជ្ញាធរ​មិន​មាន​ជម្រើស​ផ្សេង​សម្រាប់​ដោះ​ស្រាយ។

គួរ​ឲ្យដឹង​ថា តុលាការកំពូលរបស់ឥណ្ឌា បានព្រមានកាលពីឆ្នាំមុនថាភ្លើងសញ្ញាពណ៌ក្រហមព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន នឹងត្រូវដាក់នៅលើគំនរសំរាមក្នុងពេលឆាប់ៗដើម្បី​ផ្ដល់​ដំណឹង​ដល់​យន្តហោះដែលឆ្លងកាត់​ទី​នោះ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់