- 2019-06-07 03:04:20
- ព័ត៌មាន
ស្រ្តីម្នាក់បង្រៀនកូនទើបអាយុ៨ខែឲ្យចេះហែលទឹកព្រោះមិនចង់ឲ្យមានវាសនាដូចបងស្រីរបស់គេ
- 2019-06-07 03:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីម្នាក់បង្រៀនកូនទើបអាយុ៨ខែឲ្យចេះហែលទឹកព្រោះមិនចង់ឲ្យមានវាសនាដូចបងស្រីរបស់គេ
ចន្លោះមិនឃើញ
ស្ដ្រីជាម្ដាយម្នាក់បានជួលគ្រូមកបងៀនកូនប្រុសអាយុទើបតែ៨ខែរបស់ខ្លួនឲ្យចេះហែលទឹក ដោយថាដើម្បីកុំឲ្យមានវាសនាដូចបងស្រីរបស់គេដែលស្លាប់ដោយការលង់ទឹក។
អ្នកស្រីMorgan Beck វ័យ៣២ឆ្នាំ បានចែករំលែកវីដេអូកូនប្រុសអ្នកស្រីរៀនហែលទឹកនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារកន្លងទៅ។
អ្នកស្រីឲ្យដឹងថាការជួលគ្រូមកបង្រៀនកូនអ្នកស្រីឲ្យចេះហែលទឹកតាំងពីអាយុ៨ខែដូចនេះព្រោះអ្នកស្រីមិនចង់ឲ្យកូនប្រុសមួយនេះស្លាប់ដោយការលង់ទឹកដូចជាបងស្រីរបស់គេកាលពីឆ្នាំទៅក្នុងវ័យ១៩ខែ។
កូនរបស់ស្រ្តីខាងលើតាមរយៈវីដេអូបានបណ្ដែតខ្លួនលើទឹកបានទាំងផ្ងារ និងផ្កាប់មុខចុះក្រោម ហើយអាចប្រើជើងធាក់ទឹកដើម្បីក្រឡាប់ខ្លួនចុះឡើងបានទៀតផង៕