• 2019-06-11 01:27:13
  • ព័ត៌មាន

អ្នក​មាន​ធុរៈ​ត្រូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​ប្រ​យ័ត្ន​នឹង​បាតុភូតទាំងនេះ

  • 2019-06-11 01:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធាន​ទឹក​ឲ្យ​ដឹងថា​ក្នុង​រយៈពេលពី​រ​ថ្ងៃ​ខាង​មុខ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​មាន​ពពក​មីរដេរដាស ឡាយ​ឡំ​នឹង​ភ្លៀង​ ខ្យល់​បោក​បក់ខ្លាំង​ និង​មានរលក់​ខ្ពស់​ទៀត​ផង​។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ធន​ធាន​ទឹក​ឲ្យ​ដឹងថា​ពណី​ថ្ងៃទី​១២ ដល់​ទី​១៣ នៅលើ​ផ្ទៃ​សមុទ្រ​នឹង​មាន​បាតុភ្លៀង ខ្យល់​បក់​បោក​ខ្លាំង មាន​ពពក​មីរ​ដេរដាស់ និង​មាន​រលក​ខ្ពស់។

​ក្រៅពីនេះ​ពី​ថ្ងៃទី​​១២ ដល់​ថ្ងៃទី​១៨ ភ្លៀង​នឹង​បន្ត​ធ្លាក់រាយ​ប៉ាយ​បាន​ច្រើន​​នៅ​ក្រប​ខណ្ឌទូ​ទាំង​ប្រ​ទេស មាន​តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ខ្លាំង ខ្លះ​បង្គួរ និង​ខ្លះ​អាច​មាន​តិច។​​

ក្រសួង​បាន​ស្នើ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យមាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់​ រន្ទះ និង​រលក​សមុទ្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់