- 2019-06-13 08:42:03
- ព័ត៌មាន
សើចស្ញាញគ្រប់គ្នា! គ្រាន់តែទៅមើលកុនសោះ សុទ្ធតែឈ្នះ iPhone XR និងកាដូច្រើនៗកប់
- 2019-06-13 08:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចស្ញាញគ្រប់គ្នា! គ្រាន់តែទៅមើលកុនសោះ សុទ្ធតែឈ្នះ iPhone XR និងកាដូច្រើនៗកប់
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀតហើយ អ្នកដែលទៅទស្សនា ភាពយន្តនៅរោងកុន Major Cineplex និងរោងកុន Legend កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ បានឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ពីក្រុមហ៊ុន Smart ដែលក្នុងនោះរួមមានទូរសព្ទ iPhone XR ចំនួនពីររង្វាន់ថែមទៀតផង។
ការផ្ដល់រង្វាន់គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុននេះ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរដល់ពិធីគម្រប់ខួប ១០ ឆ្នាំរបស់ក្រុមហ៊ុន Smart Axiata ជាមួយទស្សនិកជនដែលមើលកម្សាន្តនៅរោងកុន Major Cineplex និងរោងកុន Legend។ កម្មវិធីនេះបានចាប់ផ្ដើមកាលពីខែឧសភា ហើយនឹងបន្ដរហូតដល់ខែធ្នូ។ ក្រៅពីការផ្ដល់រង្វាន់ ទូរសព្ទ iPhone XR ក្នុងខួបគម្រប់១០ឆ្នាំ ក្រុមហ៊ុន Smart Axiata ក៏បានផ្ដល់នូវរង្វាន់កាត ១០ ដុល្លារចំនួន១០នាក់ និងកញ្ចប់កាដូគ្រប់អ្នកចូលទស្សនាម្នាក់ៗមួយផងដែរ។
លើកនេះ អ្នកដែលមានសំណាងទទួលបានរង្វាន់ iPhone XR ពីការទស្សនារឿងបែបភ័យរន្ធត់របស់ថៃដែលមានចំណងជើងថា "ប្អូនស្រីទាយាទអាប" នៅរោងកុន Legend ទួលគោក។ ទស្សនិកជនឈ្មោះ តាវ៉ាន់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យដើម្បីក្លាយជាអ្នកឈ្នះរង្វាន់ទូរសព្ទ iPhone XR បាននិយាយដោយក្ដីរំភើបថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលមានឈ្នះបាន រង្វាន់ធំគឺទូរសព្ទ iPhone XR ពីក្រុមហ៊ុន Smart Axiata។ អ្នកនាងបានបន្តថា ខ្លួនអត់នឹកស្មានថាអាចឈ្នះទេ តែពេលឃើញលេខកៅអីរបស់ខ្លួន អារម្មណ៍ក៏ហោះហើរតែម្ដង ហើយ គាត់បានសូមអរគុណក្រុមហ៊ុន Smart Axiata ដែលបង្កើតកម្មវិធីគម្រប់ខួប១០ឆ្នាំដោយផ្ដល់រង្វាន់ជាច្រើន។
ចំណែកឯលោក ឡេង វីរ៉ាប ដែលត្រូវរង្វាន់កាតកោស១០ដុល្លារម្នាក់ក្នុងចំណោម ១០ នាក់ផ្សេងទៀត បាននិយាយថា ពេលចូលមករោងកុនមានអារម្មណ៍ថាសង្ស័យថាគេនឹងចែករង្វាន់ព្រោះថាឃើញថង់របស់ក្រុមហ៊ុន Smart នៅលើកៅអី ហើយ ក៏បានជូនពរក្រុមហ៊ុនឲ្យមានអតិថិជនកាន់តែច្រើនឡើង។
គួរបញ្ជាក់ផងថា នៅថ្ងៃដដែលនោះ ក្រៅពីផ្ដល់ជូនទូរសព្ទ iPhone XR មួយគ្រឿងដល់អ្នកមកទស្សនាភាពយន្តនៅរោងកុន Legend ទួលគោក iPhone XR មួយគ្រឿងទៀតក៏បានផ្ដល់ជូនដល់អ្នកទៅមើលរឿង “X-Men: Dark Phoenix” នៅរោងកុន Major Cineplex Aeon Mall Sen Sok ផងដែរ។ រង្វាន់ដ៏ច្រើនពីក្រុមហ៊ុន Smart នឹងត្រូវផ្ដល់ជូនអ្នកចូលចិត្តទស្សនាភាពយន្ដរៀងរាល់ខែនៅថ្ងៃទី ១០។ កុំភ្លេចចូលរួមដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា៕