• 2019-06-15 07:47:00
  • ព័ត៌មាន

វេបសាយ​អាសអាភាស​នៅ​ហុងកុង​ផ្អាក​ ដើម្បី​លើកទឹកចិត្ត​បាតុករ

  • 2019-06-15 07:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​​វីដេអូ​ស្រើបស្រាល​បាន​ចូលរួម​សកម្មភាព​នយោបាយ​ដោយ​បាន​បិទ​វេបសាយ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ចេញ​ក្រៅ និង ចូលរួម​មហា​បាតុកម្ម​​ប្រឆាំង​តវ៉ា​នឹង​ច្បាប់​បត្យាប័ន។

​Nextshark បាន​រាយការណ៍​ថា​វេបសាយ​អាសអាភាស​ក្នុង​ស្រុក​​របស់​ហុងកុង AV01 បាន​ចូលរួម​បាតុកម្ម​​ជាមួយ អាជីវករ ពាណិជ្ជករ អ្នក​ច្បាប់ សិស្ស​និស្សិត​ និង ប្រជាជន​ហុងកុង​ក្មេង​ចាស់​ប្រុស​ស្រី​​​ជាង​១​លាន​នាក់​​ដោយ​ផ្អាក​វេបសាយ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី បត្យាប័ន ដែល​មាន​ន័យ​ថា​គេ​អាច​ផ្ទេរ​ជនជាប់ចោទ ពី​ហុងកុង ទៅកាន់​ទឹកដី​ប្រទេស​ចិន។

នៅ​ល្ងាច​ថ្ងៃ​អង្គារ​ អ្នក​ប្រើប្រាស់​គេហទំព័រ AV01 ត្រូវ​បាន​ស្វាគមន៍​ដោយ​សារ​បញ្ជាក់​ថា​ ប្រសិន​បើ​ពួកគេ​មិន​សប្បាយ​ចិត្ត​អំពី​ច្បាប់​នោះ ស្អែក​អ្នក​អាច​ទៅ​វិមាន​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នៅ​ថ្ងៃ​បន្ទាប់។

វេបសាយ​អាសអាភាស​មួយ​ទៀត ThisAV បាន​អំពាវ​នាវ បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ឱ្យ​ចូលរួម​បាតុកម្ម ជំនួស​ឱ្យ ការ​លេង​អ៊ីនធឺណិត។

AV01 បាន​បង្ហោះ​សារ​ស្រដៀង​គ្នា​ថា "ប្រសិន​បើ​អ្នក​ជា​មន្រ្តី​ប៉ូលីស​ហុងកុង សាច់ញាតិ ឬ អ្នក​គាំទ្រ​ហុងកុង សូម​ចាកចេញ​ពី​គេហទំព័រ​នេះ"៕

អាន៖ មកមើល លំនៅឋានកប់ពពកក្នុងទីក្រុងហុងកុង ប្រៀបបានឋានសួគ៌លើលោក (មានវីដេអូ)

អាន៖ ហុងកុងជាប់លេខ ១ក្នុងចំណោម១០ ជាក្រុងថ្លៃ​បំផុត​​លើ​ពិភពលោក​សម្រាប់​ការ​រស់នៅ​ក្នុង​ឆ្នាំ​២០១៨

ប្រភព៖ nextshark ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់