• 2019-06-16 03:07:04
  • ព័ត៌មាន

អ្នកដំណើរភ័យលោះព្រលឹងគ្រប់គ្នា ក្រោយយន្ដហោះអាមេរិករត់ធ្លាក់ផ្លូវពេលចុះចត

  • 2019-06-16 03:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​មួយ​គ្រឿង​របស់​អាកាសចរ United Airlines បាន​រត់​ធ្លាក់​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Newark Liberty រដ្ឋ New Jersey សហរដ្ឋអាមេរិក។

យោងតាម​រដ្ឋបាល​សហព័ន្ធ​អាកាសចរ​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា មិនមាន​ករណី​រង​របួស​ណាមួយ​ត្រូវ​បាន​រាយការណ៍​នេះ​ទេ ក្រោយ​ពេល​ដែល​ជើង​ហោះ​ហើរ United 627 ចុះចត​នៅ​វេលាម៉ោង ១រសៀល។ អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ដហោះ មាន​ចំនួន ១៦៦​នាក់​ក្នុង​នោះ​អ្នក​រង​របួស​ស្រាល បាន​បដិសេធ​ក្នុង​ការ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ ប្រភព​ដដែល​បន្ដ​ថា សំបក​កង់​នៃ​យន្ដហោះ​បាន​ផ្ទុះ​នៅ​ពេល​ដែល​យន្ដហោះ​ចុះចត​មក​លើ​ផ្លូវ។

ក្រោយ​កើតហេតុ យន្ដហោះ​នេះ ត្រូវ​បាន​គេ​សណ្ដោង​ទៅ​កន្លែង​ចុះចត​សម្រាប់​អ្នក​ដំណើរ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពន្យាពេល។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ខាងរដ្ឋបាល​សហព័ន្ធ​អាកាសចរ កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យន្ដហោះ​រត់​ធ្លាក់​ផ្លូវ​បែបនេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់