• 2019-06-19 14:13:34
  • ព័ត៌មាន

ជាង ៧០​លាន​នាក់​បាន​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ​ក្នុង​ឆ្នាំ​២០១៨

  • 2019-06-19 14:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន ៧០.៨លាន​នាក់​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ដោយ​បង្ខំ ក្រោម​ហេតុផល​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ​នៅ​ក្នុង​ឆ្នាំ​២០១៨។

ចំនួន​នៃ​ជន​ផ្លាស់​ទី​លំនៅ​នេះ​កើន​ឡើង​ជាង ២​លាន​នាក់​ ធៀប​នឹង​ចំនួន​កាល​ពី​ឆ្នាំ​ទៅ ហើយ​កើន​ឡើង​ស្ទើរ​នឹង​ ២​ដង​ ធៀប​នឹង​ចំនួន​កាល​ពី ២០​ឆ្នាំ​មុន។

ជនភៀសខ្លួន​នៃប្រទេស​វេណេហ្ស៊ុយអេឡា

ក្នុង​មនុស្ស​ជាង ៧០​លាន​នាក់​នោះ មាន​ជន​ភៀស​ខ្លួន​ចំនួន ២៥.៩​លាន​នាក់ ជន​ផ្លាស់​លំនៅ​ក្នុង​ស្រុក​ចំនួន ៤១.៣លាន​នាក់ និង​អ្នក​សុំ​សិទ្ធ​ជ្រក​កោន​មាន​ចំនួន ៣.៥​លាន​នាក់។

ទិន្នន័យ​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​វិបត្តិ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​វេណេហ្ស៊ុយអេឡា សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី និង​វិបត្តិ​រូហ៊ីងយ៉ា​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ជា​ដើម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់