• 2019-06-22 00:30:00
  • សុខភាព

មិនធម្មតាទេ! ស្រីៗបើ​ដុះរោមច្រើន​​ខុស​ប្រក្រតីនៅ​កន្លែង​ទាំងនេះ​ បញ្ជាក់​ថា​អ្នក​កំពុង​មាន​ជំងឺ​

  • 2019-06-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ មនុស្ស​ទាំង​គ្នា​ត្រូវ​តែ​មាន​រោម​។​ ប៉ុន្តែ​វា​មាន​ករណី​ជា​ច្រើន​នៅ​លើ​រាង​កាយ​ដែល​គ្មាន​រោម​ ឬ​មាន​រោម​ច្រើន​ពេក​ ដែល​ប្រហែល​ជា​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​អ័រម៉ូន​មនុស្ស​ប្រុស​។ ជា​ទូទៅ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​កន្លែង​សម្ងាត់​របស់​មនុស្ស​ស្រី​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ពេញ​ចិត្ត។​ រោម​ច្រើន​នៅ​លើ​រាង​កាយ​ក៏​អាច​បណ្ដាល​មក​ពី​សុខ​ភាព​របស់​អ្នក​បាន​ដែរ​។​

ហ្សែន

អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​រោម​ដុះ​ច្រើន​ក៏​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ដែរ​។​​ ចំពោះ​មនុស្ស​ស្រី​ដែល​មាន​អវយវៈ​ វែង​ៗ​ ខ្មៅ​ ឬ​អាច​និយាយ​បាន​ថា​ស្រដៀង​ទៅ​នឹង​មនុស្ស​ប្រុស ក៏​អាច​ទទួល​បាន​ហ្សែន​ដូច​មនុស្ស​ប្រុស​ដែរ​ អ៊ីចឹង​គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ​។​

ជាតិ​សាសន៍

ការ​សិក្សា​បាន​បង្ហាញ​ពី​ក្រុម​ពួក​ជនជាតិ​ខុស​ៗ​គ្នា​ ខ្លះ​មាន​រោម​តិច​ និង​ខ្លះ​ទៀត​មាន​រោម​ច្រើន​។ ស្រ្តី​ដែល​មក​ពី​តំបន់​មេឌីទែរ៉ាណេ​ និង​មជ្ឈិមបូព៌ា​អាច​នឹង​ទទួល​រង​ស្ថាន​ភាព​បែប​នេះ​។

អ័រម៉ូន​គ្មាន​តុល្យភាព

ស្រាប់​តែ​ដុះ​រោម​នៅ​លើ​រាង​កាយ​ច្រើន​អាច​បណ្ដាល​មក​ពី​ការ​អតុល្យភាព​របស់​អ័រម៉ូន​បុរស​។ទាំង​ប្រុស​និង​ស្រី​គឺ​មាន​អ័រម៉ូន​នេះ​ទាំង​ពីរ​ភេទ​ក្នុង​កម្រិត​ទាប​។​ បើ​សិន​ជា​អ័រម៉ូន​ testosterone  មាន​ការ​កើន​ឡើង​ រាង​កាយ​របស់​យើង​នឹង​មាន​អ័រម៉ូន​បុរស​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​រោម​ដុះ​ច្រើន​។​ក្នុង​ស្ថាន​ភាព​ក្រៅ​ពី​នេះ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ​គឺ​មក​ពី​ការ​កើន​ឡើង​កម្រិត​ អេស្រ្តូសែន​ វា​អាច​ជា​លទ្ធ​ផល​នៃ​ការ​អស់​រដូវ​។

ជំងឺ​ក្រពេញ​ Adrenal

ក្រពេញ​ Adrenal ស្ថិត​នៅ​លើ​តម្រង​នោម​។​ ប្រសិន​បើ​ក្រពេញ​នេះ​ធ្វើ​ការ​ខុស​ប្រក្រតី​ រាង​​កាយ​នឹង​បាត់​បង់​តុល្យភាព​អ័រម៉ូន​ ហើយ​នឹង​បណ្តាល​ឲ្យ​មាន​រោម​ដុះ​ច្រើន​នៅ​លើ​រាង​កាយ​។​ រោគ​សញ្ញា​ផ្សេង​ៗ​នៃ​បញ្ហា​របស់​ក្រពេញ​ Adrenal​ រួម​មាន​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ឡើង​គីឡូ​ខ្លាំង​ មាន​ជាតិ​ស្ករ​ខ្ពស់​ឬ​ទាប​ក្នុង​ឈាម​ ឈឺ​ក្បាល​ សាច់​ដុំ​ចុះ​ខ្សោយ​ ជា​ដើម​។

រោគ​សញ្ញា​អ័រម៉ូន​ពោះ​វៀន​ធំ

អ្នក​ដែល​មាន​រោគ​ពោះ​វៀន​ធំ​មាន​អាការៈ​២​ប្រភេទ​នេះ​គឺ​ជំងឺ​មក​រដូវ​ និង​ត្រចៀក​។​គល់​រោម​នឹង​ប្រមូល​យក​អ័រម៉ូន​ជា​បណ្ដើរ​ៗ​ ដែល​បង្ហាញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​របស់​ស្ត្រី​។​ នៅ​ពេល​ដែល​អ័រម៉ូន​បុរស​កើន​ឡើង​ ធ្វើ​ឲ្យ​មាន​ការ​ដុះ​រោម​ច្រើន​ដូច​មនុស្ស​ប្រុស​អ៊ីចឹង​ (ដុះ​ពុក​មាត់​ ចិញ្ចើម​ក្រាស់​ រោម​ជើង​ និង​ដុះ​រោម​នៅ​ពោះ​ច្រើន​ជា​ដើម​)​ ដោយ​សារ​តែ​អ័រម៉ូន​ស្ត្រី​ក៏​មាន​ច្រើន​ដែរ​ អ៊ី​ចឹង​ហើយ​អ្នក​ជំងឺ​នៅ​តែ​មាន​ស្ថាន​ភាព​ដូច​ធម្មតា​។

​​កំណើន​ជាលិកា​មិន​ធម្មតា

បើ​សិន​ជា​មាន​រោម​ដុះ​ច្រើន​មិន​ធម្មតា​ បន្ទាប់​ពី​ពីរបី​ខែ​ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ។​ ការ​ដុះ​រោម​មិន​ប្រក្រតី​គឺ​ជា​សញ្ញា​នៃ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ testosterone និង​អាច​ជា​លទ្ធ​ផល​នៃ​ការ​លូត​លាស់​មិន​ធម្មតា​នៃ​ជាលិកា​ និង​សាច់​ដុំ​។​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​បើ​សិន​ជា​មាន​រោម​ដុះ​លឿន​អ្នក​គួរ​តែ​ប្រញាប់​ទៅ​ពិនិត្យ​មើល​៕

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់
អត្ថបទពេញនិយម