• 2019-06-24 14:07:31
  • ព័ត៌មាន

បណ្ដា​ប្រទេស​អាស៊ាន​ដែល​ផលិត​ដូង​បាន​ច្រើន​បំផុត

  • 2019-06-24 14:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ាន​ ស្ថិត​ក្នុង​ចំណោម​ប្រភព​ផលិត​ដូង​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ Tridge ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស​ផលិត​ដូង​ច្រើន​បំផុត​ក្នុង​អាស៊ាន​នៅ​ឆ្នាំ ២០១៧ ដោយ​ផលិត​បាន​ក្នុង​តម្លៃ​ជាង ១៨​លាន​ដុល្លារ​ និង​ស្មើ​នឹង​ ៣៣.៤% នៃ​ការ​ផលិត​របស់​ពិភពលោក។

តាម​ពី​ក្រោយ​ឥណ្ឌូណេស៊ី​គឺ ប្រទេស​ហ្វីលីពីន​ ដែល​ផលិត​ដូង​សរុប​ក្នុង​តម្លៃ​ជាង ១៤​លាន​ដុល្លារ ហើយ​លេខ ៣ បាន​ទៅ​លើ​វៀតណាម។ ខាង​ក្រោម​នេះ ទិន្នន័យ​នៃ​ប្រទេស​អាស៊ាន​ទាំង ៦​ដែល​ផលិត​ដូង​បាន​ច្រើន​ជាង​គេ​៖

១. ឥណ្ឌូណេស៊ី៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ១៨​លាន​ដុល្លារ​ ដែល​ស្មើ​នឹង​ ៣៣.៤​% នៃ​ផលិតផល​ពិភពលោក។

២. ហ្វីលីពីន៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ១៤​លាន​ដុល្លារ​ ដែល​ស្មើ​នឹង​ ២៤.៧​% នៃ​ផលិតផល​ពិភពលោក។

៣. វៀតណាម៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ១.៤​លាន​ដុល្លារ​ ដែល​ស្មើ​នឹង​ ២.៦​% នៃ​ផលិតផល​ពិភពលោក។

៤. ថៃ៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ៨៩ម៉ឺន​ដុល្លារ​ ដែល​ស្មើ​នឹង​ ១.៦​% នៃ​ផលិតផល​ពិភពលោក។

៥. មីយ៉ាន់ម៉ា៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ៥៤​ម៉ឺន​ដុល្លារ​ ដែល​ស្មើ​នឹង​ ១​% នៃ​ផលិតផល​ពិភពលោក។

៦. ម៉ាឡេស៊ី៖ ផលិត​បាន​ក្នុង​តម្លៃ​ជាង ៥១​ម៉ឺន​ដុល្លារ​ ដែល​ស្មើ​នឹង​ ០.៩​% នៃ​ផលិតផល​ពិភពលោក៕

ប្រភព៖ ASEAN

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់