- 2019-06-26 09:09:21
- ព័ត៌មាន
មូលហេតុបែបនេះហើយបានជាយន្តហោះស៊ីវិលភាគច្រើនមានពណ៌ស
- 2019-06-26 09:09:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុបែបនេះហើយបានជាយន្តហោះស៊ីវិលភាគច្រើនមានពណ៌ស
ចន្លោះមិនឃើញ
យន្តហោះស៊ីវិលស្ទើរទាំងអស់គឺមានពណ៌ស ក្រោមហេតុផលមួយចំនួន។ ទីមួយគឺ ដោយសារតម្លៃ នៃការលាបពណ៌គឺមានតម្លៃថ្លៃចន្លោះពី៥ម៉ឺន ទៅដល់ពីរសែនដុល្លារអាម៉េរិកបើលាបពណ៌ក្រៅពី ស ហើយនេះគឺជាចំនួនប្រាក់ដ៏ច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តូចៗដែលទិញយន្តហោះបន្តពីក្រុមហ៊ុនធំៗ និងមួយទៀតក៏ចំណាយតិចផងដែរលើការថែទាំចំពោះពណ៌ស។
ហេតុផលមួយទៀតគឺទាក់ទងទៅនឹងការផ្លាតជះពន្លឺព្រះអាទិត្យចេញពីយន្តហោះ មិនស្រូបកម្ដៅដែលធ្វើឲ្យបរិយាកាសខាងក្នុងយន្តហោះមិនឡើងក្ដៅ។
ក្រៅពីនេះពណ៌សធ្វើឲ្យបុគ្គលិកថែទាំយន្តហោះងាយដឹងថាមានស្នាមកោស ឬលេចធ្លាយនៅលើយន្តហោះ។ ក្រៅពីនេះពណ៌សធ្វើឲ្យបក្សីមើលឃើញយន្តហោះច្បាស់ជាងពណ៌ផ្សេងទៀត។ អ្វីដែលកាន់តែពិសេសនោះគឺការសម្គាល់បានលឿននៅពេលយន្តហោះធ្លាក់លើដី ឬនៅលើសទ្រ៕