• 2019-07-04 03:53:06
  • ព័ត៌មាន

ព្រៃអាម៉ាហ្សូននៅប្រេស៊ីល បាត់បត់ច្រើនលើសលប់ក្រោយប្រធានាធិបតីថ្មី ឡើងកាន់តំណែង

  • 2019-07-04 03:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អាម៉ាហ្សូន​នៃ​ប្រទេស​ប្រេស៊ីល បាន​កើន​ជាង ៨៨%​បើ​ធៀប​នឹង​ខែ​មិថុនា​ឆ្នាំ​មុន ដែល​ជា​ការ​កាប់​បំផ្លាញ​ច្រើន​បំផុត​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​ឡើង​កាន់​តំណែង។

យោង​តាម​របាយការណ៍​ពី​ភ្នាក់ងារ​ស្រាវជ្រាវ​របស់​ប្រេស៊ីល​បង្ហាញ​ថា ត្រឹម​រយៈ​ពេល ១១​ខែ​ដំបូង ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធំ​ជាង​គេ​ក្នុង​ពិភពលោក​នៅ​ព្រៃ​អាម៉ាហ្សូន មាន​ផ្ទៃដី​សរុប​រហូត​ដល់ ៤ ៥៦៥ គីឡូ​ម៉ែត្រ​ការ៉េ ពោល​គឺ​មាន​ទំហំ​ធំ​ជាង​រដ្ឋ Rhode Island របស់​សហរដ្ឋអាមេរិក​ទៅ​ទៀត។ ក្រុម​អ្នក​អភិរក្ស​បរិស្ថាន បាន​ធ្វើ​ការ​ព្រមាន​ចំ​ៗ​ទៅ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី Jair Bosonaro ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ព្រៃ​អាម៉ាហ្សូន និង​អ្នក​អនុវត្ដ​ច្បាប់​របស់​ប្រេស៊ីល​ផង​ដែរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​លើស​លប់។

យ៉ាងណាមិញ ខាង​ការិយាល័យ​របស់​ប្រធានាធិបតី បាន​បដិសេធ​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ណា​មួយ​ជុំវិញ​ការ​រក​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ច្រើន​នោះ​ទេ តែ​បែរ​ជា​ដាក់​បន្ទុក​ទៅ​ខាង​ក្រសួង​បរិស្ថាន​ទៅ​វិញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី