• 2020-09-15 06:43:44
  • សុខភាព

តើ​ប្រុស​ៗ​ប៉ុន្មាន ភាគរយ ​ចូលចិត្ត​មើល​រឿង​សិច?

  • 2020-09-15 06:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​នឹង​ពេល​នេះ​ នៅ​មិន​ទាន់​មាន​តួ​លេខ​ថា យុវជន​ប៉ុន្មាន​ភាគរយ​និយម​ចូល​ចិត្ត​មើល​វីដេអូ​ផ្លូវ​ភេទ​នោះ​ទេ ប៉ុន្តែ​មានការ​កត់សម្គាល់​ឃើញ​ថា យុវជន​ភាគ​ច្រើន​បាន​មើល​វីដេអូ​ផ្លូវ​ភេទ ច្រើន​ជាង​យុវតី​។ ហេតុ​អ្វី​បាន​ជា​​យុវជន​មើល​វីដេអូ​ផ្លូវ​ភេទ ​ច្រើន​ជាង​នារី?  

ខ្ញុំ​គិត​ថា សិច​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​វា​ក៏​ជា​ចំណេះ​ដឹង​មួយ​ដែរ​"។ នេះ​ជា​ការ​លើក​ឡើង​​របស់​យុវជន​ សុខ រិន រស់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ​។ រិន ធ្លាប់​មើល​រឿង​សិច​តាម​រយៈ​គេហទំព័រ​សិច (Video Sex)​។  

បុរស​ភាគ​ច្រើន​ គឺ​ជា​ អ្នក​ចាប់​ផ្ដើម​​មុន​ស្ត្រី​ លើ​បញ្ហា​រឿង​លើ​គ្រែ​ ដូច្នេះ​បុរស​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​បញ្ហា​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​​យុវជន​ កុសល់ វ័យ​ ២៥ ឆ្នាំ ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ កុសល​ ដែល​ចេះ​មើល ​Video ផ្លូវ​ភេទ តាំង​ពី​អាយុ ​១៧ ឆ្នាំ បាន​បញ្ជាក់​ថា "​ប្រុស​ៗ​ត្រូវ​ដឹង​ឲ្យ​បាន​ច្រើន​ពី​បញ្ហា​ផ្លូវ​ភេទ យើង​ជា​អ្នក​ចាប់ផ្ដើម បើ​យើង​មិន​ចេះ​ តើ​រង់ចាំ​ភាគី​ខាង​ស្រី​ឬ?”។  

លោក​សុផល វ័យ​ ៣៥​ ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ក្នុង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ Sabay ថា កាល​លោក​នៅ​ក្មេង​ឈាម​រាវ​នៅ​ឡើយ​នោះ លោក​ធ្លាប់​មើល ​Video ផ្លូវ​ភេទ​ នៅ​រោងកុន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​រោង​កុន​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា "​កាលណោះ​ខ្ញុំ​មិន​ដឹង​ថា មើល​ដើម្បី​អី​ទេ តែ​ពួកម៉ាក​បបួល​ចេះ​តែ​ទៅ​ៗ"។

លោក​សុផល ដែល​រៀប​ការ​ជិត​១០ឆ្នាំ បាន​បន្ដ​ថា "ឥឡូវ​នៅតែ​មើល​វីដេអូ​ផ្លូវ​ភេទ តែ​ពេល​ខ្លះ​ខ្ញុំ​មើល​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ​ វា​មាន​ប្រយោជន៍​ដែរ ពេល​ខ្លះ​វា​អាច​ជួយ​ដាស់​អារម្មណ៍​ ដើម្បី​បង្កើន​បញ្ហា​ផ្លូវ​ភេទ​រវាង​ប្ដី​ និង​ប្រពន្ធ​"។

សូមចុចអាន៖ គូ​ស្រករ​​ជា​អ្នក​​ធ្វើ​ការ​ និង ​​ជា​អ្នក​រក​ស៊ី​គួរ​ជ្រើស​រើស​យក​មួយ​ណា​ទៅណ៎ះ ! 

looking front computer

រូបតំណាង (រូបថត៖ បរទេស)

រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិនទាន់​មាន​តួលេខ​ណាមួយ​ ដែល​ថា យុវវ័យ​មើល​វីដេអូ​ផ្លូវ​ភេទ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ​លី ចេង​ហ៊ុយ អ្នក​គ្រប់​គ្រង​គេហទំព័រ​សុខភាព​កម្ពុជា (healthcambodia.com) ធ្លាប់​បាន​ប្រាប់​គេហទំព័រ Sabay កាល​ពី​ឆ្នាំ​ទៅ​ថា យុវវ័យ​ប្រហែល​ពី​ ៨០-៩០% បាន​មើល​វីដេអូ​ផ្លូវ​ភេទ​ ក្នុង​ជីវិត​ជា​យុវវ័យ​។ តាម​ពិត​ទៅ​មិនមែន​មាន​តែ​យុវជន​ទេ​ ដែល​ចូលចិត្ត​មើល​វីដេអូ​ផ្លូវ​ភេទ​យុវតី​ក៏​ចូលចិត្ត​ដែរ។ គ្រាន់តែ​យុវជន​មើល​វីដេអូ​ផ្លូវ​ភេទ​ ដោយ​បើក​ចំហ និង​ យុវតី​មើល​ដោយ​លាក់លៀម​។

  លោក​បាន​បញ្ជាក់​ថា យុវវ័យ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ឲ្យ​តែ​បាន​មើល​ការ​រួមភេទ​ មិនថា លួចមើល​គេ​រួមភេទ មើល​វីដេអូ​​នោះ​ទេ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​មាន​ការ​ការ​រីក​ចំរើន​យុវវ័យ​បាន​​មើល​វីដេអូ​នៅ​តាម​គេហទំព័រ​នានា​ ដែល​មាន​នៅ​ក្នុង ​Internet ។  

​ហេតុ​ផល​ដែល​នាំ​ឲ្យ​យុវវ័យ​ចូល​ចិត្ត​មើល​វីដេអូ​​ផ្លូវ​ភេទ គឺ​បណ្ដាល​មក​ពី​ ពួកគេ​ចង់​យល់​ ចង់​ដឹង ពី​បញ្ហា​ផ្លូវ​ភេទ ។ នេះ​ជា​ការ​លើក​ឡើង​របស់ ​លោក​វេជ្ជបណ្ឌិត​ លី ចេងហ៊ុយ។  

លោក​ក៏​បាន​លើកឡើង​ទៀត​ថា ការ​មើល​វីដេអូ​ផ្លូវ​ភេទ មាន​ទាំង​ចំណុច​វិជ្ជមាន​ និង ​អវិជ្ជមាន​។ ចំណុច​វិជ្ជមាន​ គឺ​ធ្វើ​ឲ្យ​យុវវ័យ​រួមភេទ​ដោយ​សុវត្ថិភាព។ ប៉ុន្តែ​ក៏​អាច​មាន​ចំណុច​អវិជ្ជមាន​ដែរ ដោយ​យុវវ័យ​អាច​នឹង​អនុវត្តន៍​តាម​វីដេអូ​ផ្លូវ​ភេទ ប្រសិន​បើ​ពួកគេ​មិន​បាន​មើល​វីដេអូ​ផ្លូវ​ភេទ​ប្រភេទ​អប់រំ។  

លោក​វេជ្ជបណ្ឌិត​បាន​ជំរុញ​ឲ្យ​យុវវ័យ​មើល​វីដេអូ​ផ្លូវ​ភេទ តែ​ប្រភេទ​វីដេអូ​ផ្លូវ​ភេទ​ ដែល​មាន​សារ​អប់រំ​ ដូចជា​ណែនាំ​ពី​ការ​រួមភេទ​ដោយ​សុវត្ថិភាព ដូចជា​​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ជាដើម។ ប៉ុន្តែ​ប្រសិន​បើ​ជា​អាច​គួរ​តែ​កុំ​មើល​វីដេអូ​ផ្លូវ​ភេទ​ណា​ ដែល​នាំ​ឲ្យ​មាន​ភាព​ស្រើបស្រាល​ខ្លាំង និង​ មិនបាន​ផ្ដល់​សារ​អប់រំ ព្រោះ​វីដេអូ​ផ្លូវ​ភេទ​ទាំង​នេះ គឺ​ជា​ប្រភេទ​វីដេអូ​ ដាស់​អារម្មណ៍​សម្រាប់​ជួយ​អ្នក​ខ្សោយ​ផ្លូវភេទ និង​ មនុស្ស​វ័យ​ចំណាស់ ដែល​ចង់​ធ្វើការ​រួមភេទ​តាម​បំណង​ប៉ុណ្ណោះ៕  

តើ​យុវវ័យ​ធ្លាប់​មើល​វីដេអូ​ផ្លូវ​ភេទ​ដែរ​ទេ​?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់