- 2019-07-15 05:24:34
- ព័ត៌មាន
ញ៉ាំអាហារឆ្ងាញ់ៗពីស្នាដៃចុងភៅបរទេស Free Free ហើយបានរង្វាន់យ៉ាងច្រើនទៀត
- 2019-07-15 05:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារឆ្ងាញ់ៗពីស្នាដៃចុងភៅបរទេស Free Free ហើយបានរង្វាន់យ៉ាងច្រើនទៀត
ចន្លោះមិនឃើញ
សម្រាប់អ្នកចូលចិត្តញ៉ាំអាហារច្រើនប្រភេទមិនថាអឺរ៉ុប និងអាស៊ី ដែលចម្អិនដោយចុងភៅមកពីបរទេស ដឹងតែពេញចិត្តតែម្ដង។ រកឯណាបាន? មានឱកាសញ៉ាំម្ហូបប្លែកៗស្ទីលបរទេសដោយមិនអស់លុយ ហើយបានលេងហ្គេមយករង្វាន់ជាច្រើនទៀត។
កម្មវិធីពិសេសនេះមាននៅថ្ងៃ Open House ដែលនឹងធ្វើនៅថ្ងៃ ២៧ កក្កដា ២០១៩ ចាប់ពីម៉ោង ៩ព្រឹក-២ រសៀល នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia-ACAC)។ វាត្រូវបានរៀបចំឡើងសម្រាប់អ្នកស្នេហាវិស័យម្ហូបអាហារ និងមានបំណងចង់រៀនធ្វើម្ហូប។ ជាមួយគ្នានេះ សាលាក៏មានកម្មវិធីពិសេសៗជាច្រើន សម្រាប់ទទួលអ្នកដែលបានចូលរួមដូចជា៖
ច្រើនសម្បូរបែបដូចនេះហើយ កុំភ្លេចបបួលមិត្តភ័ក្ដិ និងក្រុមគ្រួសារដើម្បីទទួលទាននៅម្ហូបអាហារឆ្ងាញ់ៗ ព្រមទាំងស្វែងយល់ពីអាហារអឺរ៉ុប និងអាស៊ី។ ចូលរួមកម្មវិធី Open House របស់ ACAC ដើម្បីទទួលបានបទពិសោធន៍ពីគ្រូជំនាញ និងដើម្បីដឹងកាន់តែច្បាស់ថាខ្លួនពិតជាចូលចិត្តខាងម្ហូបអាហារ។
សម្រាប់ព័ត៌មានបន្ថែម ឬចង់កក់កន្លែង អាចទាក់ទងតាមទូរស័ព្ទ លេខ 011 767 136/ 023 922 226/227 ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia ទីតាំងផ្ទាល់អគារលេខ ២៣ ផ្លូវលេខ ១៣៦ សង្កាត់វាលវង់ ខណ្ឌ ៧មករារាជធានីភ្នំពេញ (ផ្លូវទឹករាំផ្ការាំ ក្រោយសាលាជ័យថាវីបាក់ទូក)៕