- 2019-07-16 02:11:31
- ព័ត៌មាន
ឥទ្ធិពលព្យុះដាណាស់ ធ្វើឲ្យកម្ពុជាមានភ្លៀង និងខ្យល់ខ្លាំងនៅសមុទ្រ
- 2019-07-16 02:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥទ្ធិពលព្យុះដាណាស់ ធ្វើឲ្យកម្ពុជាមានភ្លៀង និងខ្យល់ខ្លាំងនៅសមុទ្រ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកឲ្យដឹងថាកម្ពុជានឹងរងឥទ្ធិពលព្យុះដាណាស់ (Danas)ដែលធ្វើឲ្យប្រទសកម្ពុជាមានភ្លៀងធ្លាក់ និងនៅតំបន់សមុទ្រមានរកលធំៗ និងខ្ពស់។
ក្រសួងធនធានទឹកនៅថ្ងៃនេះតាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួនឲ្យដឹងថាការរងឥទ្ធិពលព្យុះដាណាស់នេះធ្វើឲ្យខេត្តនៅជាប់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន និងមានខ្យល់ខ្លាំងបង្កើតជារលកធំៗ និងខ្ពស់ៗ។
សម្រាប់នៅតាមបណ្ដាខេត្តផ្សេងៗអាចមានភ្លៀងក្នុងតម្រិតខ្លាំង កម្រិតមធ្យម ទៅបង្គួរ និងតំបន់ខ្លះពីតិចទៅបង្គួរ។ ការជូនដំណឹងនេះគិតចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកក្កដា ឆ្នាំ២០១៩។
តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងស្នើឲ្យប្រជាពលរដ្ឋអ្នកនេសាទ អ្នកទេសចរតាមឆ្នេរ និងកោះត្រូវប្រុងប្រយ័ត្នខ្ពស់៕