• 2019-07-16 02:43:35
  • ព័ត៌មាន

មកស្គាល់ ផ្លូវចោតខ្លាំងជាងគេបំផុតនៅវែលស៌ ទើបបំបែកកំណត់ត្រាពិភពលោក

  • 2019-07-16 02:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​មួយ​ខ្សែ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​វែលស៌ ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​ផ្លូវ​ដែល​ចោត​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

ស្ថិត​នៅ​ទីក្រុង Harlech រដ្ឋ Gwynedd ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ឈ្មោះ Ffordd Pen Llech បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជា​ផ្លូវ​ចោត​ខ្លាំង​បំផុត​ជាមួយ​នឹង​ជម្រាល ៣៧,៣៤%។ កំណត់​ត្រា​ចាស់ កាន់កាប់​ដោយ​ផ្លូវ Baldwin នៃ​ទីក្រុង Dunedin ប្រទេស​ណូវែលសេឡង់​ដែល​មាន​ជម្រាល ៣៥%។ ប្រជាជន​​នៅ​ក្នុង​ទីក្រុង Harlech នេះ ភាគ​ច្រើន​រស់​នៅ​ជើង​ភ្នំ ចំណែក​ឯ​ប៉ុស្តិ៍​ប៉ូលិស​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ឯណោះ។

ជាមួយគ្នា​ដែរ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង Harlech ផ្ទាល់ កំពុង​រៀប​ចំ​ពិធី​ជប់​លៀង​ដើម្បី​អបអរ​សាទរ​ដល់​ផ្លូវ Fford Pen Llech របស់​ខ្លួន​ដែល​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ក្លាយ​ជា​ផ្លូវ​ដែល​​ចោត​ជាង​គេ​បំផុត​លើលោក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម