• 2019-07-20 04:17:00
  • ព័ត៌មាន

ជប៉ុន​និង​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​ជា​ប្រទេស​ដែល​ប្រជាជន​មិន​ចេះ​ជួយ​យកអាសា​អ្នកដទៃ

  • 2019-07-20 04:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​ជាប់​លេខ​ ១៤២ ខណៈ​កម្ពុជា​ជាប់​លេខ​ ១៤៤ ក្នុង​ចំណោម​១៤៤​ប្រទេស ជា​ចំណាត់​ថ្នាក់​អន់​បំផុត​ជា​ប្រទេស​ដែល​ប្រជាជន​មិន​ចេះ​ជួយ​យកអាសា​អ្នកដទៃ។

មូលនិធិ​ជំនួយ​សប្បុរសធម៌​ទើប​បាន​ចេញ​ផ្សាយ​​របាយការណ៍​មួយ​ ស្តីពី ​សន្ទស្សន៍​ប្រទេស​ចិត្ត​ល្អ​លើ​ពិភព World Giving Index សម្រាប់​ឆ្នាំ ២០១៨។ នៅ​ក្នុង​របាយការណ៍​ដែល​ឲ្យ​ចំណាត់​ថ្នាក់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ផ្នែក៖ ជួយ​យក​អាសា​អ្នកដទៃ បរិច្ចាគ​ប្រាក់​សប្បុរសធម៌ និង យកពេល​វេលា​ធ្វើ​ការ​​សង្គម​ស្ម័គ្រចិត្ត។

ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​នេះ។ "ការ​ពិត​ណាស់ ជាពិសេស​នៅ​ទីក្រុង​តូក្យូ។ ពេល​ខ្ញុំ​ទៅ​បរទេស​ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ មនុស្ស​នៅ​ទីនោះ​មាន​ចិត្ត​សប្បុរស​នឹង​ខ្ញុំ​ណាស់។​

ខ្លះ​ទៀត​រៀបរាប់​ថា "គ្មាន​នរណា​ម្នាក់​មាន​ពេល​ជួយ​អ្នកដទៃ​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​ឲ្យ​យើង​ជួយ យើង​នឹង​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន"។

ខ្លះ​ទៀត​រិះគន់​ថា​ការ​ស្ទង់​មតិ​នេះ​យក​ជា​ការ​មិន​បាន​ទេ។ "ដោយសារ​ពួកគេ​ធ្វើ​ការ​សិក្សា​ដោយ​ប្រើ​របៀប​គិត​តាម​បែប​បច្ចឹម​លោក។ អ្វី​ដែល​យើង​គិត​ថា​ជា​ការ​ជួយ​គឺ​ខុស​ពី​ពួកគេ"។

របាយការណ៍​ខាង​លើ​គឺ​​គេ​សិក្សា​ដោយ​ផ្អែក​លើ​​​​ការ​ស្ទង់​មតិ​លើ​ក្រុម​មនុស្ស​ប្រមាណ ​១,០០០ ក្នុង​ប្រទេស​នីមួយៗ។ ដោយ​ផ្អែក​លើ​ចម្លើយ​របស់​ក្រុម​មនុស្ស​ ១,០០០ នាក់​ ពួកគេ​​បាន​ធ្វើ​ការ​​សន្និដ្ឋាន​ភាគរយ​នៃ​ប្រជាជន​ក្នុង​ប្រទេស​នោះ​ ថា​ចេះ ឬ មិន​ចេះ​ជួយ​​យកអាសា​អ្នក​ដទៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​​ល្អ​បំផុត​ក្នុង​ការ​ជួយ​យក​អាសា​អ្នកដទៃ​មាន​លេខ​១ លីប៊ី លេខ​២ អ៊ីរ៉ាក់ និង លេខ​៣​​គុយវ៉េត ខណៈ​ចំណាត់​ថ្នាក់​អន់​បំផុត​មាន​លេខ ១៤២ ជប៉ុន ១៤៣​ឡាវ និង ១៤៤ ក្នុង​ចំណោម​១៤៤​ប្រទេស​កម្ពុជា៕

អាន៖ យុវតី​កម្ពុជា​២​រូប​មាន​មហិច្ឆតា​ច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​ក្លាយ​ជា​ថ្នល់​កៅស៊ូ​​​ប្រណីត

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម