- 2019-07-23 03:23:36
- ព័ត៌មាន
អ្នកជំនាញព្រមានឲ្យប្រយ័ត្នខ្ពស់ ក្រោយផ្ទុះជំងឺគ្រុនចាញ់ពាសពេញអាស៊ីអាគ្នេយ៍
- 2019-07-23 03:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញព្រមានឲ្យប្រយ័ត្នខ្ពស់ ក្រោយផ្ទុះជំងឺគ្រុនចាញ់ពាសពេញអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស និងថៃ បានធ្វើការព្រមានពីមេរោគប៉ារាស៊ីតគ្រុនចាញ់ដែលបានសាយភាយយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍។
ប៉ារាស៊ីតជំងឺគ្រុនចាញ់នេះ បានរាលដាលនៅក្នុងប្រទេសឡាវ, កម្ពុជា, ថៃ និងវៀតណាម ដែលភាគច្រើននៃអ្នកជំងឺ មិនអាចព្យាបាលដោយឱសថដែលជាជម្រើសដំបូងនោះទេដោយសារមេរោគទាំងនោះមានភាពធន់នឹងថ្នាំ។ ក្រុមអ្នកស្រាវជ្រាវឲ្យដឹងទៀតថា មេរោគដែលធន់នឹងថ្នាំនេះ បានបង្កការភ័យខ្លាចខ្លាំងដោយវាអាចនឹងរាលដាលទៅដល់តំបន់អាហ្វ្រិកទៀត។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថាផលប៉ះពាល់ នឹងមិនមានសភាពធ្ងន់ធ្ងរដូចអ្វីដែលគ្រប់គ្នាគិតដំបូងនោះទេ។
យ៉ាងណាមិញ ជំងឺគ្រុននៅតែអាចព្យាបាលបានដោយប្រើថ្នាំពីររួមបញ្ចូលគ្នា គឺ Artemisinin និង Piperaquine ដោយថ្នាំនេះ ត្រូវបានប្រើដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៨៕