- 2019-07-24 05:32:47
- ព័ត៌មាន
កម្ពុជាគ្រោងនាំចូលខ្លាពីក្រៅប្រទេសមកលែង ក្នុងដែនជម្រកធម្មជាតិ ដើម្បីបង្កាត់ពូជ និងអភិរក្ស
- 2019-07-24 05:32:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាគ្រោងនាំចូលខ្លាពីក្រៅប្រទេសមកលែង ក្នុងដែនជម្រកធម្មជាតិ ដើម្បីបង្កាត់ពូជ និងអភិរក្ស
ចន្លោះមិនឃើញ
កម្ពុជាមានគម្រោងទិញសត្វខ្លាធំប្រមាណបីក្បាល មកលែងឱ្យរស់តាម ធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជានៅតំបន់ភូមិភាគឥសាន្ត។ អ្នកជំនាញអភិរក្សសត្វព្រៃកម្ពុជាឱ្យដឹងថា ការនាំសត្វខ្លាមកអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា គឺមិនប៉ះពាល់ដល់ការងារអភិរក្សសត្វព្រៃនោះទេ ខណៈគម្រោងនេះនឹងចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខ។
នាយកប្រតិបត្តិអង្គការអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS លោក កែន សេរីរដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលកន្លងមកថា ការនាំសត្វខ្លាធំមកពីក្រៅប្រទេស ដើម្បីយកមកអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា គឺវាមិនប៉ះពាលដល់ដំណើរការអភិរក្សសត្វព្រៃនៅកម្ពុជានោះទេ បើទោះការអភិរក្សប្រភេទសត្វខ្លានេះ ត្រូវការសម្លាប់សត្វប្រភេទផ្សេងៗធ្វើជាចំណីបែបណាក៏ដោយ។
លោកបានបន្ថែមថា កម្ពុជាមុននឹងនាំសត្វខ្លាប្រភេទនេះមកអភិរក្ស ក្នុងដែនជម្រកសត្វព្រៃកម្ពុជា គឺត្រូវជជែកពិភាក្សាគ្នាឱ្យបានច្រើន ជាពិសេសត្រូវរួមគ្នាលប់បំបាត់ការបរបាញ់ ការជួញដូរសត្វព្រៃ ឱ្យបានកាន់តែប្រសើរ។ អនុក្រឹត្យចេញកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបែងចែកតំបន់គ្រប់ គ្រងដែនជម្រកសត្វព្រៃស្រែពក នៅភូមិភាគឥសាន្តប្រទេសជា ៤ តំបន់រួមមានតំបន់ស្នួល តំបន់អភិរក្សតំបន់ប្រើប្រាស់ ដោយចិរភាព និងតំបន់សហគមន៍សម្រាប់បម្រើដល់ការងារគ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។
អនុក្រឹត្យនេះ នឹងផ្ដល់អត្ថប្រយោជន៍ ជាជម្រកសម្រាប់ប្រភេទសត្វកំពុងងាយរងគ្រោះជាសកលដូចជា ដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយងយក្ស ត្រយងចង្កំកស និងក្រពើភ្នំជាដើម។ តំបន់នោះក៏ធ្លាប់ជាជម្រករបស់សត្វខ្លាធំ ហើយវាត្រូវបានរដ្ឋាភិបាលកំណត់ជាទីតាំងអាទិភាពសម្រាប់កម្មវិធីស្ដារសត្វខ្លាធំឡើងវិញ៕