• 2019-07-30 10:13:31
  • ព័ត៌មាន

រដ្ឋាភិបាល​កំណត់កាលបរិច្ឆេទ​ឲ្យ​ក្រុម​ហ៊ុន​នាំសំរាម​ទៅ​ប្រ​ទេស​ដើម​វិញ​

  • 2019-07-30 10:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​ក្រុម​ហ៊ុន​នាំចូល​សំរាម​មក​កម្ពុជា​ត្រូវ​នាំ​សំរាម​ទាំងនោះ​ទៅ​កាន់​ប្រ​ទេស​ដើម​វិញ​ត្រឹម​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ២០១៩ និង​បាន​ពិន័យ​ក្រុម​ហ៊ុន​នេះជាង​១ពាន់​លាន​រៀល​ផង​ដែរ។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​​ ឯកឧត្តម គុណ ញឹម ថ្លែងក្នុង​សន្និសីទ​សារព័ត៌​មាន​នារ​សៀល​នេះ​ថាក្រុម​ហ៊ុន​ខ្មែរ​មួយ​បាន​ទទួល​សំរាម​៨៣​កុង​ទី​ន័រ​នោះ​មក​កម្ពុជា​ និង​ថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចិន​នោះ​ទេ។​

ឯក​ឧត្តម​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋាភិបាល​បាន​ដាក់​កំហិត​ឲ្យ​ក្រុម​ហ៊ុន​ជុង យៀន ប្លាស្ទិក​ មាន​ប្រធាន​​ឈ្មោះ សួន ឡុក ដែល​ជាអ្នក​​ទទួល​សំរាម​នោះ​ឲ្យ​ដឹក​សំរាម​​ទៅ​កាន់ប្រ​ភព​ដើម​វិញ​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ហើយ​បាន​ពិន័យ​ក្រុម​ហ៊ុន​នេះ​ជា​ប្រាក់​ចំនួនមួយ​ពាន់​សាមសិប​ប្រាំពី​រលាន និង៥០ម៉ឺន​​លាន​រៀលចូលជា​ប្រ​យោជន៍​របស់​រដ្ឋ ក្នុង​រណី​ក្រុម​ហ៊ុន​មិន​អនុវត្ត​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​​​នឹង​បន្តនីតិវិធី​តាម​ផ្លូវតុលាការ។

ឯកឧត្តម​បញ្ជាក់ថា​ការ​ពិន័យ និង​ដាក់​កំហិត​នេះ​ជា​វិធានការ​ដាក់​បន្ទុក​ដល់ក្រុម​ហ៊ុន​ដែល​នាំចូល​ទំនិញ​ហាម​ឃាត់​និងជា​សារ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​កុំ​ឲ្យ​នាំចូល​ទំនិញ​ប្រ​ភេទ​នេះ​ទៀត។

​បើ​តាម​ឯកឧត្តម គុណ ញឹម ដែលបាន​អាន​សេចក្ដី​ថ្លែងការណ៍​​រួម​ក្នុង​សន្និសីទនេះ បញ្ជាក់ថា​សំរាមនេះ​មាន​​ក្រុម​ហ៊ុន​ ជុង យៀន ប្លាស្ទិក ជា​អ្នក​ទទួល​ទំនិញ​ មាន​ប្រធាន​ជាជន​ជាតិខ្មែរឈ្មោះ សួន ឡុក ហើយក្រុម​ហ៊ុន​បានចុះ​បញ្ជី​នៅ​ក្រ​សួង​ពាណិជ្ជកម្ម កាលពី​២០ កក្កដា ២០១៨។ ការ​ដឹក​មកនេះ​មានចំនួន២៧​លើក ដោយ​ទី១មួយ​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ និង​ចុងក្រោយ​នៅ​ខែមករា ២០១៩ ដែល​មាន​៧០​កុងទីន័រ​មកពី​សហរដ្ឋអាម៉េរិក និង​មាន​១៣កុងទីន័រ​​​មកពី​កាណាដា៕

អត្ថបទ៖ ទូច សុខា

មតិយោបល់