• 2019-08-01 03:25:00
  • ព័ត៌មាន

កម្ពុជាមាន ទ្រនំ និងជម្រកសត្វត្រយ៉ង​ចង្កំកសធំជាងគេ​លើពិភព​លោក​

  • 2019-08-01 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​មួយ​នៅ​ចម្ងាយ​ប្រ​ហែលជា​ប្រាំ​មួយ​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាង​លិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ជាទ្រនំ​សត្វត្រ​យ៉ង​ចង្កំក​ស​ធំជាង​គេបំផុត​នៅ​លើពិភព​លោក ​ដែល​ជាប្រភេទ​ជិត​ផុត​ពូជ​បំផុត ប៉ុន្តែ​កំពុង​រងការ​គំរាមកំហែង។​

(រូបភាព៖​​BirdLife International Cambodia Programme)

BirdLife International Cambodia Programme​ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន​នៅ​ព្រឹក​នេះ​ថា​ទួល​បុស្សភ្ញៀវ​ ជា​ទ្រនំត្រយ៉ងចង្កំកស​ធំជាងគេបំផុត ​លើពិភពលោកដែលជា​វាជាទ្រនំផង​ និង​ជាទី​ជម្រក​ផង សំបូរប្រភព​ចំណីនៅ​រដូវវស្សា ដែល​បាន​នឹង​កំពុង​ទ្រទ្រង់​​សត្វប្រភេទ​នេះដល់​ទៅ​ជាង​ ៤០%នៃ​ចំនួន​សរុប​មាន​នៅក្នុង​ពិភព​លោក។

ទ្រនំនេះ​ស្ថិត​ក្រៅតំបន់​ការពារ ​ក្នុង​ទីតាំង​ព្រៃរិចរិល​ដែល​មាន​ដើម​ឈើ​ងាប់​ជាច្រើន​ ជាប់​ជាមួយវាល​ស្រែបោះ​បង់​ចោល ​និងជា​វាល​ស្មៅសើម ​ចំងាយប្រហែលប្រាំមួយ​គីឡូម៉ែ​ត្រ​ខាងត្បូង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ខាងលិច​ ខេត្ត​ស្ទឹង​ត្រែង។​

ប្រភព​សរសេរ​បន្តថា៖ «បច្ចុប្បន្ន​តំបន់នេះ​កំពុងរង​ការគំរាម​កំហែងតាម​រយៈ​ការបរ​បាញ់ ការ​ទន្ទ្រានដី ​និងការ​រំខាន​ពីមនុស្ស​អាស្រ័យ ​ដោយ​ទីតាំងស្ថិត​នៅក្រៅ​តំបន់ការពារ។ អាស្រ័យ​ដោយភាព​ ពិសេសគ្មានពីរ​នៃទីតាំងនេះ ​អង្គការជីវិតសត្វ​ស្លាបអន្តរជាតិ​ កម្មវិ​ធីប្រចាំកម្ពុជា​សូមសំណូមដល់​សហគមន៍មូលដ្ឋាន​ អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ​រដ្ឋបាល​ខេត្តស្ទឹង​ត្រែង​និង​ក្រសួង​បរិស្ថាន​មេត្តាគាំ​ទ្រដល់​សំណើ​ក្នុងការ​រៀបចំតំបន់​ដ៏​តូចនេះ​ជាតំបន់​ការពារថា្នក់​ខេត្ត​និង​ចូលរួម​ការពារ​ទីជម្រកនេះ​កុំឲ្យបាត់​បង់​។

ប្រភព​បញ្ជាក់ថា៖ «ក្នុង​ខែកក្កដា​នេះ ​ត្រយ៉ង​ចង្កំកស​ចំនួន ​២៥៣ក្បាល​ ក្នុងចំនោម​ ៣១២ក្បាល​នៃដែនជម្រក​សៀមប៉ាង ​កំពុងប្រើប្រាស់​ទ្រនំទួល​បុស្សភ្ញៀវ​នេះ​។ ក្រៅ​ពីត្រយងចង្កំកស ​ទីតាំង​នេះក៏​កំពុងទ្រទ្រង់​ដល់​ប្រភេទ​សត្វ​រងការ​គំរាមកំហែង​ជាសកលផ្សេង​ទៀតដូចជា ​ត្រយ៉ងយក្ស​ ត្រដក់​តូច​ និង​កុកពាក់​​អំបោះ ជាដើម»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់