• 2019-08-02 12:10:03
  • សុខភាព

មាន​ថ្នាំ ​និង​របស់​ប្រចាំ​ផ្ទះ​ទាំង​នេះ មិន​បាច់បារម្ភពេលឈឺយប់ព្រលប់ទេ

  • 2019-08-02 12:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅមិនថាសាលារៀន ការិយាល័យសាធារណៈ ក្រុមហ៊ុនសុទ្ធតែមានសម្ភារសង្រ្គោះបឋម។ សូម្បីតែនៅផ្ទះក៏ត្រូវមានរបស់ចាំបាច់ទាំងនោះដែរ បង្ការក្រែងមានអាសន្នអន់ក្រ រកនៅផ្ទះបានភ្លាមៗ ទាន់ចិត្ត។ សម្ភារសង្រ្គោះបឋមទាំងនោះ អាចជួយសង្គ្រោះជីវិតបាន យ៉ាងហោចណាស់ក៏ជួយកុំឲ្យអាការៈឈឺចុកចាប់កាន់តែធ្ងន់ធ្ងរ មុននឹងទៅដល់មន្ទីរពេទ្យដែរ។ របស់ទាំងនោះមាន :

សម្រាប់​ទទួល​ទាន ៖​

ជា​រឿង​មើល​មិន​ឃើញ​ដែល​ពេល​ខ្លះ​អាច​ពុល​អាហារ​តិច​តួច​ អាច​ហើម​ពោះ​ ចុក​ពោះ​ រាក​រូស​ ឈឺ​ក្បាល​ ក្ដៅ​ខ្លួន​ម្ដង​ម្កាល។​ បើ​ចៃដន្យ​ចាំ​ពេល​យប់​ព្រលប់​ ហើយ​ផ្ទះ​ឆ្ងាយ​ពី​មន្ទីរពេទ្យ​ឬ​ឱសថស្ថាន​ទៀត​នោះ​រឹត​តែ​លំបាក។​ ដូច​នេះ​ហើយ​ការ​មាន​ថ្នាំ​សាមញ្ញ​ប្រចាំ​ផ្ទះ​ទាំង​នេះ​ពិត​ជា​សំខាន់​ យ៉ាង​ហោច​ក៏​គ្រាន់​ទប់​ទម្រាំ​ទៅ​រក​ពេទ្យ​បាន​ដែរ ៖​

  • ថ្នាំ​បន្ថយ​អាការៈ​ចុក​ចាប់​តាម​រាង​កាយ​ ក្ដៅ​ខ្លួន​ ប្រភេទ​អាស្ពេរីន​
  • ថ្នាំ​គ្រាប់​និង​ថ្នាំ​ទឹក​ សម្រាប់​បន្ថយ​កម្ដៅ​ ប្រភេទ​ប៉ារ៉ា​សេតាមុល​
  • ម្សៅ​ឆុង​វីតាមីន​ ជួយ​បន្ថែម​ជាតិ​ទឹក​ក្នុង​ខ្លួន​
  • ថ្នាំ​កាបូន​ សម្រាប់​ពេល​ទល់​ខ្យល់​ ហើម​ពោះ​ អាច​ធ្វើ​ឲ្យ​មាន​ផោម​តិចតួច​

សម្រាប់​បិទឬលាបផ្នែកខាងក្រៅ ៖​

របស់​ប្រើ​ប្រាស់​ទាំង​អស់​នេះ​ក៏​សំខាន់​មិន​ចាញ់​ថ្នាំ​ទទួលទាន​ប៉ុន្មាន​ដែរ។​ ជួន​កាល​អាច​មាន​របួស​ហូរ​ឈាម​ឬ​ឈឺ​ចាប់​ភ្លាម​ៗ​ឬ​ស្ថាន​ភាព​អ្នក​ជំងឺ​ណា​មួយ​ដែល​មិន​អាច​ទទួល​ទាន​ថ្នាំ​បាន​ គឺ​មាន​តែ​សម្ភារ​សង្រ្គោះ​បឋម​នេះ​ហើយ ៖​

  • ប្រេង​កូឡា​ ប្រេង​ខ្យល់​ ថ្នាំ​បាញ់​កាត់​បន្ថយ​អាការៈ​ឈឺចាប់​តាម​សាច់ដុំ​ពេល​លេង​កីឡា​ រមួល​ក្រពើ​យប់​ព្រលប់​
  • ទឹក​ថ្នាំ​បន្តក់​ភ្នែក​ ទឹក​ថ្នាំ​លាង​របួស​ បង់​រុំ​របួស​ អាល់​កុល​លាង​របួស​
  • កៅ​អៀក​ប្រភេទ​ Hydrogel​ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សាច់​ដុំ​និង​សន្លាក់​
  • បន្ទះ​ជែល​បញ្ចុះ​កម្ដៅ​ប្រភេទ​ Cooling​ Pad​ សម្រាប់​បញ្ចុះ​កម្ដៅ​ បាន​ភ្លាម​ៗ​ទាន់​ចិត្ត​

ការ​ជ្រើស​រើស​ទិញ​ថ្នាំ​សាមញ្ញ​ប្រចាំ​ផ្ទះ​គួរ​មើល​លើ​អ្វី​ខ្លះ?​

  • មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​ដូច​ជា​ FDA​ ជា​ដើម​
  • ថ្ងៃ​ផុត​កំណត់​អាយុកាល​ប្រើ​ប្រាស់​
  • សភាព​ថ្នាំ​ឬ​ផលិតផល​ទាំង​នោះ​ត្រូវ​ស្ថិត​ក្នុង​សភាព​ល្អ

ប្រភព៖ HonestDocs ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់