- 2019-08-07 07:21:47
- ព័ត៌មាន
ញាក់សាច់! រកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយទៀត នៅកណ្ដាលក្រុងបាងកក
- 2019-08-07 07:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! រកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយទៀត នៅកណ្ដាលក្រុងបាងកក
ចន្លោះមិនឃើញ
អាជ្ញាធរប្រទេសថៃ បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយទៀតនៅផ្សារមួយនៃកណ្ដាលក្រុងបាងកកនាព្រឹកថ្ងៃពុធនេះ ដោយពួកគេអះអាងថាគឺជាឧបករណ៍ដែលនៅសេសសល់ពីការវាយប្រហារកាលពីសប្ដាហ៍មុនដែលបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន គ្រាប់បែកតូចៗចំនួន ៦គ្រាប់ និងគ្រាប់បែកបំផ្ទុះ៦គ្រាប់ផ្សេងទៀត ត្រូវបានបំផ្ទុះខណៈពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ីអាគ្នេយ៍ដែលមានការចូលរួមពីមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងចិនផងដែរ។ គ្រាប់បែកមិនទាន់ផ្ទុះថ្មីនេះ ត្រូវបានរកឃើញនៅផ្សារ Prathunam ដែលស្រដៀងគ្នានឹងគ្រាប់បែកដែលផ្ទុះកាលពីថ្ងៃសុក្រ។
យោងតាមមន្ត្រីប៉ូលិសម្នាក់ឲ្យដឹងថា "ឧបករណ៍នេះនៅដំណើរការធម្មតា ហើយរៀបនឹងផ្ទុះទៅហើយប៉ុន្តែដោយសារវាកប់នៅក្រោមគំនរខោអាវបណ្ដាលឲ្យខ្វះអុកស៊ីហ្សែនជាហេតុមិនអាចផ្ទុះបាន។” ចំណែកឯនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ឲ្យដឹងថាអាជ្ញាធរ បានធ្វើការចាប់ខ្លួនមនុស្ស ៩នាក់សង្ស័យពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកដោយក្នុងនោះពីរនាក់ បានរៀបបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅមុខស្នាក់ការប៉ូលិសបាងកក។
គួរឲ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំងអស់ ក្នុងនោះមានពីរនាក់មកពីខេត្ត Narathiwat ដែលសម្បូរទៅដោយ ម៉ាឡេ-អ៊ីស្លាមនៅភាគខាងត្បូងប្រទេស។ យ៉ាងណាមិញ ការស៊ើបអង្កេតត្រូវបានធ្វើឡើងបន្ដទៀត ខណៈមិនទាន់មានសេចក្ដីថ្លែងជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕