• 2019-08-13 04:37:26
  • ព័ត៌មាន

អាជ្ញាធរ​លែង​ឲ្យ​មាន​ការ​ក្រាលកន្ទេល ដាក់អង្រឹង​លើ​វាល​ស្មៅ​បរិវេណអង្គរ​វត្ត​

  • 2019-08-13 04:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ​អប្សរា​ជូន​ដំណឹង​ដល់​អ្នក​លក់​ដូរ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ឲ្យ​​បញ្ឈប់​រាល់​សកម្មភាព​ក្រាល​​កន្ទេល និង​ដាក់អង្រឹង​ ដើម្បី​​ទទួលទាន អាហារ និង​លំហែកាយ​​នៅ​ជុំវិញ​បរិវេណ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាល​ស្មៅ​ជុំ​វិញ​កសិន្ទុ​ប្រាសាទអង្គរវត្ត។

សេចជូន​ដំណឹង​មួយ​របស់​អាជ្ញាធរជាតិអប្សរា​ចុះ​ថ្ងៃទី​១៣ ខែ​សីហា ​ឆ្នាំ២០១៩ បញ្ជាក់​ថា​បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ណែ​នាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រាល​កន្ទេល ដាក់អង្រឹង​នេះ​ ក៏​ដោយ​ក៏​នៅ​មាន​អាជី​វករ និង​ទេសចរ​មួយ​ចំនួន​ពុំ​បាន​អនុវត្ត​តាម។ សកម្មភាព​ទាំងនេះ​ អាជ្ញាធរជាតិ​អប្សរា​បាន​ចាត់ទុក​ថា​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​គុណតម្លៃ​បេតិកភណ្ឌ​វប្បធម៌​ បរិស្ថាន និង​សណ្ដាប់​ធ្លាប់​សាធារណៈ​នៃ​រមណី​យដ្ឋាន​អង្គ​រ។

បើ​តាម​សេចក្ដីជូន​ដំណឹង អាជ្ញាធរ​ទុក​ពេល​ឲ្យ​អាជីវករ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​រយៈពេល​៤៥​ថ្ងៃ​ គិតពីថ្ងៃជូន​ដំណឹង​នេះ ដើម្បី​បញ្ឈប់​សកម្មភាព​ដាក់អង្រឹង ក្រាលកន្ទេល​ ទទួលទានអាហារ និង​លំហែកាយ​​នៅ​បរិវេណទាំងនេះ។ បើ​ពុំ​នោះទេ​អាជ្ញាធរ​នឹងមាន​វិធានការ​រដ្ឋ​បាល​ដោយ​រឹប​អូស​សម្ភាសរៈទាំង​នោះ និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាត៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់