• 2019-08-18 08:15:22
  • ការអប់រំ

អាសូរខ្លាំងណាស់! ទៅមើលឈ្មោះប្រឡង ជួបគ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិត

  • 2019-08-18 08:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាសូរណាស់! យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌលដែលត្រូវត្រៀមប្រឡងថ្ងៃស្អែក ត្រូវរថយន្តដឹកឥដ្ឋបើកផ្តាច់ជីវិតមួយរំពេច នៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ។ នេះ​បើ​យោងតាម​គណនី ដែល​មាន​ឈ្មោះ វណ្ណា ព័ត៌មាន តាកែវ បាន​បង្ហោះ​នៅ​រសៀល ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩។

តាមការអះអាងពី​ម្ចាស់គណនីខាងលើ បាន​សរសេរ​ទៀត​ថា យុវតីម្នាក់ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ ខេត្តកណ្តាលតែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តដឹកឥដ្ឋផ្តាញ់ជីវិតស្លាប់មួយរំពេច យ៉ាងគួរឲ្យសង្វេគ ចំណែកឪពុករងរបួស ទ្រហោយំបោកខ្លួនអោបសពកូនស្រី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់