• 2019-08-19 01:50:51
  • ការអប់រំ

ស្ថានភាពប្រឡង​ថ្ងៃទី១ កំពុងដំណើរការ​យ៉ាងដូចម្ដេចដែរ?

  • 2019-08-19 01:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស្ងប់ស្ងាត់​នៃ​ការ​ដំណើរ​ការសំណេរ​នៅ​ម៉ោង​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ១៩ ​សីហា ២០១៩។ នេះ​បើ​យោង​តា​ម​ការវាយតម្លៃ​ដោយ​ក្រសួងអប់រំ ដែលបាន​បង្ហោះ​សារ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ កាល​ពី​ព្រឹកមិញ​នេះ។

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​ដំណើរការសំណេរ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា ពី​ម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី និង​បរិស្ថាន​វិទ្យា ពី​ម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

នៅ​ថ្ងៃ​ប្រឡង​នៃ​ម៉ោង​ទី១នេះ ស្ថាន​ភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង ​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វីត្បិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់