• 2019-08-19 04:39:32
  • ការអប់រំ

បេក្ខជន​ប្រឡង​បាក់ឌុប សម្ដែងការ​ជឿជាក់​ថា​នឹង​ជាប់​​ ក្រោយ​ប្រឡង​ថ្ងៃ​ទី០១

  • 2019-08-19 04:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះ​បីជា​មាន​ការ​រឹតបន្ដឹង​ការ​ប្រឡង​ ការ​ចាប់​ត្រួតពិនិត្យ​សំណៅ​ឯកសារ និង​ការ​រក្សាសណ្ដាប់​ធ្នាប់​ប្រឡង​អំឡុងពេល​ប្រឡង​​ដោយ​អនុរក្ស​​កាល​ពីព្រឹកថ្ងៃទី ១៩ ខែ​សីហា​នេះក្ដី ក៏​បេក្ខជន​ បេក្ខនារី​ជាច្រើន​សម្ដែង​ការ​ជឿជាក់​ថា​នឹងជាប់​លើសពី​ ៦០%។

បេក្ខជន​ បេក្ខនារី ដែល​បាន​មក​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះយុគន្ធរ បាន​ប្រាប់​ Sabay ថា ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) ឃើញថា មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​មាន​អំឡុង​ពេល​ប្រឡង​នោះ​ទេ ទាំង​ការ​លួចចម្លង ទាំង​ព័ត៌មាន​អំពី​ការ​លេចធ្លាយ​វិញ្ញាសារ និង​សកម្មភាព​ផ្សេងៗ​ជាដើម។ ផ្ទុយទៅ​វិញ បេក្ខជន​ភាគច្រើន​បាន​ធ្វើ​កិច្ចការបាន​ល្អ ហើយ​សង្ឃឹម​ជាប់​ចាប់​ពី ៦០%ឡើង​ទៅ។

សូមទស្សនាកិច្ចសម្ភាសន៍​ផ្ទាល់​រវាង​អ្នកសារព័ត៌មាន​ Sabay និង បេក្ខជន​ បេក្ខនារី

សូមរំលឹក​ថា ការប្រឡង​នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​ដំណើរការសំណេរ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា ពី​ម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី និង​បរិស្ថាន​វិទ្យា ពី​ម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់